WHO៖ កូវីដ ១៩ នឹងរួមរស់ជាមួយមនុស្ស ហើយវិវត្តដូចជំងឺផ្តាសាយធម្មតា

ចែករំលែក៖

មន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា ជំងឺរាតត្បាតកូវីដ១៩ ទំនងជា“ រស់នៅជាមួយយើង” ខណៈដែលវីរុសនេះនៅតែបន្តឆ្លងរាលដាលនៅក្នុងប្រទេសដែលមិនបានចាក់វ៉ាក់សាំង ហើយសង្ឃឹមថានឹងអាចកំចាត់មេរោគនេះបានទាំងស្រុងគឺបានថយចុះបន្តិចម្តង។
លោក Mike Ryan អគ្គនាយកកម្មវិធីសុខភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទ្ធកាសែតថា «ខ្ញុំគិតថាវីរុសកូវីដ១៩ នឹងរស់នៅជាមួយយើង ដូចជាជំងឺផ្តាសាយធម្មតា»។
កន្លងមកមន្ត្រី WHO បញ្ជាក់ថា វ៉ាក់សាំង ក៏មិនអាចធានាថាដល់ពិភពលោកទាំងមូលថាអាចកម្ចាត់កូវីដ១៩ បានទាំងស្រុងដូចជាវីរុសផ្សេងទៀត ។ អ្នកឯកទេសសុខាភិបាលលំដាប់ពិភពលោករបស់អាមេរិក ដូចជា បណ្ឌិត Anthony Fauci ទីប្រឹក្សាសុខាភិបាលសេតវិមានអាមេរិក និងលោក Stephane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថ Moderna បានលើកឡើងថាពិភពលោក នឹងត្រូវរស់នៅជាមួយកូវីដ១៩ ជារៀងរហូតដល់ជាជំងឺផ្តាសាយទូទៅ។
លោក Ryan បានលើកឡើងថា«មនុស្សជាច្រើនបាននិយាយថាយើងនឹងកម្ចាត់វីរុសកូវីដ ១៩ ចេញពីផែនដីនេះ។ ខ្ញុំថាទេ! យើងមិនអាចធ្វើបានឡើយ ការកម្ចាត់វីរុសកូវីដ ១៩ ឲ្យអស់គឺជារៀងពិបាកកើតឡើងណាស»។
លោក”, Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសស្តីពីវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា «យើងមានឱកាសក្នុងការកម្ចាត់កូវីដ ១៩ តាំងពីពេលដំបូង ហើយកូវីដ ១៩ ក៏មិនអាក្រក់ដូចជាពេលនេះដែរ ។ ការកម្ចាត់កូវីដ ១៩ ឲ្យអស់នៅពេលនេះគឺយឺតទៅហើយ មានតែរស់នៅជាមួយគ្នាដូច ផ្តាសាយ»៕ធី រីណា

ទោះបីជាមានវ៉ាក់សាំងក៏ដោយក៏ Covid-19 អាចប្រែទៅជាជំងឺគ្រុនផ្តាសាយតាមរដូវ(រូបភាព៖ រ៉យទ័រ – ធីងស៊ូវ៉ាង)

...


លោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO ។ រូបថត៖ រ៉យទ័រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print