ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា ស្លាកសញ្ញាលេខ១៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ។
ផ្លាកសញ្ញាលេខ២៖ ស្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។
សម្គាល់៖ ស្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា ឬស្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
ដោយ៖សហការី