ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការចុះបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនមនុស្សបុរសស្រី២នាក់ រួមទាំងគ្រឿងញៀនមួយចំនួននៅក្នុងរថយន្តជនសង្ស័យផងដែរ។
ហេតុការណ៍ចុះបង្ក្រាបនេះនៅម៉ោង៩យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវកៅដាវ ឬផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ហើយកម្លាំងសមត្ថកិច្ចបានធ្វើការឈានដល់ការបាញ់ប្រហារទម្លុះឡានក្រុមជនល្មើសម៉ាកLexus RX-300 ពណ៌ខ្មៅ មួយគ្រឿងអស់ជាច្រើនគ្រាប់ផងដែរ៕
ដោយ៖ ស រស្មី
...