ក្រុមសិស្សសាលា ប្រុសស្រី៦នាក់គេចពីផ្ទះនៅខេត្តកំពត មកសម្ងំដេកផ្ទះសំណាក់នៅភ្នំពេញពពាក់ពពូនក្បាលគ្នា

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងសិស្សសាលា មួយក្រុមមានគ្នា៦នាក់ ប្រុស៤នាក់ ស្រី២នាក់ អាយុចាប់ពី១៤ទៅ១៦ឆ្នាំ នាំគ្នាគេចសាលា គេចផ្ទះ គេចពីឪពុកម្តាយ តាំងពីខេត្តកំពត មកពពាក់ពពូន សម្ងំដេកក្នុងផ្ទះសំណាក់ យុីហោ រស្មីមនោរម្យ នៅតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ អស់១យប់ ១ថ្ងៃត្រូវបានឪពុកម្តាយតាមស្វែងរក ប្រទះឃើញប្តឹងសមត្ថកិច្ច ទៅចាប់ឃាត់ យកទៅសួរនាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ រសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ។

បើតាមសម្តីយុវសិស្សទាំងនោះ បានប្រាប់ឲ្យដឹងថា ពួកគេ ជាសិស្សសាលារៀនថ្នាក់ទី៩ នៅ អនុវិទ្យាល័យអង្គជ័យ មានទីលំនៅ ភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ។

បើតាមសំដីសាច់ញាតិក្រុមក្មេងទាំងនោះ បានឲ្យដឹងថា ពួកគេ បាត់ចេញពីផ្ទះតាំងពីរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ មកម្លេះ បន្ទាប់ពី ទៅរៀនបែរជាគេចសាលា គេចផ្ទះ រត់មកតាំងពីខេត្តកំពត ដឹងតម្រុយគោលៗ ស្វែងតាមរក ក៏ប្រទះឃើញ នាំគ្នានៅសង្ងំដេកពពាក់ពពូន នៅក្នុងផ្ទះសំណាក់ រស្មី មនោរម្យ ទៅវិញ ។ពួកគេបានបបួលគ្នា មកជួលបន្ទប់ផ្ទះសំណាក់ រស្មីមនោរម្យ ខាងលើស្នាក់នៅ តាំងពីល្ងាចថ្ងៃទី២៨ ខែមិនា មកម្លេះ រហូតមកដល់ល្ងាចថ្ងៃទី២៩ នេះ ត្រូវបានឪពុកម្តាយតាមរកឃើញ ។

បច្ចប្បន្ន ក្រុមក្មេងគេចសាលា ទាំង៦នាក់ត្រូវបានអាណាព្យាបាលឲ្យនគរបាលប៉ុស្តិ៍កន្ទោកជួយអន្តរាគមន៍ ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលកន្ទោក៕

image

image

image

image

ដោយ៖​ សុខាសែនជ័យ

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print