ខេត្តប៉ៃលិន៖ តាមប្រភពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ២០២១ ចាប់ពីម៉ោង ៣ៈ៣០នាទី ដល់ម៉ោង៦ៈ០០នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្តាលឱ្យទឹកជន់លិចមណ្ឌលចត្តាឡីស័ក១កន្លែងស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករដែលកំពុងធ្វើចត្តាឡីស័កចំនួនជិត២០០នាក់។
លោកស្រីអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ជម្លៀសពលករចេញទៅកាន់មណ្ឌលផ្សេងបានទាន់ពេលវេលា ដោយពុំមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ៕
...
ដោយ៖ ស សារ៉េត