ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងបែងចែកភារកិច្ចរបស់ក្រុមការងារចងក្រង រៀបចំសមិទ្ធផលការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
អញ្ជើញចូលរួមកិច្ចប្រជុំនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលនេះ មានលោកឧត្តមសេនីយ៍ លោកស្រី លោកឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថាការងារចងក្រង រៀបចំសមិទ្ធផលការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវតែមានប្រធានបទ និងទម្រង់មួយច្បាស់លាស់ ដោយតែសារទម្រង់វាមានបែបបទខុសគ្នា ហើយការរៀបរៀង និងចងក្រងនេះទៀតសោក ត្រូវបែងចែកសមិទ្ធផលការងារតាមផែ្នក តាមជំនាញផ្សេងៗ រីឯការសរេសរវិញ ត្រូវផ្អែកលើព័ត៌មានដែលបានមកពីមន្រី្តអន្តោប្រវេសន៍ រួមទាំងការស្រាវជ្រាវរបាយការណ៍ប្រចាំឆ្នាំ ដែលមានស្រាប់ ដោយមានទាំងរូបភាព និងខ្លឹមសារពាក្យពេជន៍ច្បាស់លាស់៕
ដោយ៖សហការី