ចោរលួចរថយន្តមួយគ្រឿងនៅស្រុកបរិបូណ៌ ចាប់បាននៅស្រុកក្រគរ 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌សហការជាមួយនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ក្រាបមុខសញ្ញាលួចរថយន្ត១ករណីដោយឃាត់បានជនសង្ស័យម្នាក់ និងរឹបអូសបានរថយន្តមកវិញ ក្រោយទទួលបានព័ត៌មាន ពីម្ចាស់ រថយន្តឈ្មោះ ហៀក វិឡៃ ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្វាយគយ
ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ថាបាត់ហើយជនសង្ស័យបើកតាមផ្លូវជាតិលេខ៥ឆ្ពោះទៅទិសខាងលិច។ ករណីនេះកើតឡើងនៅថ្ងៃទី៨ខែ កញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ១០ និង ៤០នាទីព្រឹក។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យបានលួចរថយន្តម៉ាកPoRSCHE ស៊េរីឆ្នាំ២០១២ ពណ៌សមួយគ្រឿង មានស្លាកលេខភ្នំពេញ 2Q-2109ពីស្រុកបរិបូណ៌ជិះសំដៅទៅខេត្តពោធិ៍សាត់។ពេលទទួលបានព័ត៌មាននេះភ្លាម លោកអធិការបានទំនាក់ទំនងទៅកម្លាំងអន្តរាគមន៍ស្រុកក្រគរជួយសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ប៉ុស្តិ៍អន្លង់ត្នោត និងប្រជាការពារ ស្ទាក់ចាប់បានរថយន្ត និង ជនសង្ស័យនៅមុខមន្ទីរពេទ្យបង្អែកស្រុកក្រគរ នៅលើផ្លូវជាតិលេខ៥។ ជនសង្ស័យឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ ស្រុក ខេត្តព្រៃវែង។ បន្ទាប់មកបានយកមកសួរនាំនៅអធិការនគរបាលស្រុកក្រក្រគរ រួចធ្វើកំណត់ហេតុប្រគល់ ទាំងជនសង្ស័យ និងរថយន្ត ១គ្រឿង ទៅផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលស្រុកបរិបូណ៌តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ដើម្បីចាត់ការបន្តរតាមនីតិវិធី៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print