ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម ចុះត្រួតពិនិត្យ​អំពី​ស្ថានភាព នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាលខេត្ត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-​១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក ខ្លូត ចិន្តា អភិបាលរង​ខេត្តកំពង់ចាម និង​ជា​អនុប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ តំណាង​ដ៏​ខ្ពង់ខ្ពស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០២១នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការអនុវត្ត​វិធានការ​រដ្ឋបាល ក្នុងការ ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​ប្រជាពលរដ្ឋ ជាពិសេស​អាជីវ​ករល​ក់​ដូរ ក្នុង​ផ្សារ​ព្រែក​រំដេង និង​ផ្សារ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ។

លោក​ ស៊ីម គង់ អភិបាលស្រុក​ស្រី​សន្ធរ បាន​ឱ្យ​ដឹង​ថា ក្នុងការ​អញ្ជើញ​ចុះ​ពិនិត្យ​ដោយផ្ទាល់​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម អំពី​ស្ថានភាព នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាលខេត្ត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នោះ បាន​សង្កេតឃើញថា គណ​:​អាជីវករ និង​អាជីវករ បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​តាម​វិធានការណ៍​នានា និង​វិធានការណ៍​រដ្ឋបាល របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដែល​បាន​ដាក់ចេញ​កន្លងមក បាន​យ៉ាង​ល្អ ពិសេស​អនុវត្តតាម​វិធានការ ៣​ការពារ និង​៣​កុំ ។​

ក្នុងឱកាសនោះ លោកអភិបាលរង​ខេត្ត បានមាន​ប្រសាសន៍​ក្រើនរំលឹក ដល់​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូមឱ្យ​បន្ត អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​រាល់​វិធានការ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ក៏ដូចជា​សារ​អប់រំ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​រក្សា​អោយបាន​នូវ​សុខមាលភាព ជៀស​ផុតពី​ជំងឺឆ្លង​នានា​ជាពិសេស ជំងឺ​កូ​វីដ​១៩ នេះ កុំ​ឲ្យ​កើតមាន​នៅក្នុង​សហគមន៍​យយើង៕ដោយ​៖សហការី​

...

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print