សេតវិមានអាមេរិកស្នើមន្ត្រីដែលបានតែងតាំងសម័យអតីតប្រធានាធិបតីត្រាំ លាលែងចេញពីតំណែង

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក ចូ បៃឌិន បានស្នើដល់មន្ត្រី១១រូបដែលបានតែងតាំងក្រោមរដ្ឋកាលរបស់លោកត្រាំ ត្រូវតែលាលែងចេញពីតំណែង បើមិនដូច្នោះទេ នឹងត្រូវដកហូតតំណែង។
តាមការលើកឡើងរបស់អតីតប្រធានាធិបតីត្រាំ គឺលោកបានតែង តាំងមន្ត្រីទាំងនោះចូលទៅក្រុមប្រឹក្សានៅឯបណ្ឌិត្យសភាកងទ័ពជើងទឹក បណ្ឌិត្យសភាកងទ័ពអាកាស និងបណ្ឌិត្យសភាយោធានៅតំបន់West Point ។
លោកស្រី Jen Psaki បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា «គោលដៅរបស់ប្រធានាធិបតីបៃឌិន គឺជាគោលដៅរបស់ប្រធានាធិបតីគ្រប់ជំនាន់ ដើម្បីធានាថាមានបេក្ខភាព ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់និងតម្លៃសម្រាប់បម្រើការជូនមេដឹកនាំ»។
លោកស្រី Psaki បញ្ជាក់ទៀតថា «ខ្ញុំនឹងទុកឲ្យមនុស្សផ្សេងទៀតវាយតម្លៃថា លោកស្រី Kellyanne Conway និងលោក Sean Spicer មានគ្រប់លក្ខខណ្ឌផ្នែកនយោបាយដើម្បីបម្រើរដ្ឋាភិបាលបច្ចុប្បន្នដែរឬទេ ។ លក្ខខណ្ឌដែលប្រធានាធិបតីបានដាក់ចេញ មិនជាប់ពាក់ព័ន្ធថាអ្នកមកពីគណបក្សណានោះឡើយ ប៉ុន្តែអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្នដែរឬទេ»។
ប្រធានាធិបតីអាមេរិកលោកបៃឌិន ចង់ដឹកនាំអាមេរិកទៅមុខយ៉ាងរលូន ហើយមិនចង់មានមន្ត្រីដែលលោកត្រាំតែងតាំងបន្តបម្រើការនៅក្នុងរដ្ឋាភិបាលរបស់លោកនោះឡើយ។ ទាំងនោះហើយបានជារដ្ឋាភិបាលរបស់លោកបៃឌិនបានស្នើដល់មន្ត្រីទាំងនោះឱ្យដាក់លិខិតលាលែងចេញពីតំណែងបើមិនដូច្នោះទេនឹងត្រូវដកតំណែងហើយ៕ដោយ៖ភារៈ

លេខាធិការសារព័ត៌មានសេតវិមានជេន Psaki – រូបថត៖ REUTERS

...

សេតវិមាននៅវ៉ាស៊ីនតោន។ រូបថត៖ អេភី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print