ថៃផលិតឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ តាមរយៈញើសក្លៀក

ចែករំលែក៖

ក្រុមអ្នកវិទ្យាសាស្ត្រថៃ បានលើកឡើងថា ញើសនៅក្លៀកអាចផ្តល់ឱ្យយើងដឹងថា អ្នកនោះមានឆ្លងកូវីដ-១៩ ដែរឬទេ?
តាមការស្រាវជ្រាវថ្មីបំផុតរបស់ក្រុមអ្នកវិទ្យាសាស្ត្រថៃបានឱ្យដឹងថា ញើសនៅក្រោមក្លៀកអាចជាសញ្ញាបង្ហាញឲ្យឃើញថាអ្នកមានផ្ទុគកូវីដ -១៩ ដែរឬទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែផលិតឧបករណ៍ចល័តអាច ធ្វើតេស្តរកកូវីដ-១៩ តាមរយៈញើសនៅក្លៀក។ ការសាកល្បងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍នេះ ចំពោះអាជីវករលក់បន្លែនៅក្នុងទីក្រុងបាងកក។
លោក Chadin Kulsing មកពីមហាវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកកបានឱ្យដឹងថា ញើសដែលចេញពីខ្លួនអ្នកផ្ទុកកូវីដ -១៩ បានបញ្ចេញសារធាតុខុសពី អ្នកមិនផ្ទុកជំងឺកូវីដ-១៩ ។ ការរកឃើញនេះអាចជួយឱ្យយើងផលិតបានឧបករណ៍ដើម្បីធ្វើតេស្តញើសចេញពីក្លៀក ដែលបង្កចេញពីវីរុសកូវីដ-១៩ ។
លោក Chadin បានបញ្ជាក់ថា វិធីសាស្ត្រធ្វើតេស្តរកកូវីដ-១៩ តាមញើសចេញពីក្លៀក មានប្រសិទ្ធភាពដល់ទៅ៩៥% ក្លាយទៅជាវិធីសាស្ត្រធ្វើតេស្តប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងមានតម្លៃថោកទៀតផត ។ ប៉ុន្តែឧបករណ៍នេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ មិនទាន់អាចប្រើប្រាស់ជាផ្លូវការនៅឡើយ។
អ្នកវិទ្យាសាស្ត្រថៃបានលើកឡើងថា អ្នកធ្វើតេស្ត នឹងដាក់សំឡីនៅក្នុងក្លៀករយៈពេល១៥នាទី ក្រោយមកដាក់ចូលក្នុងកែវ ដែលសម្លាប់មេរោគដោយកាំរស្មី UV ។ ក្នុងរយៈពេលតែ៣០វិនាទីប៉ុណ្ណោះនឹងចេញនូវលទ្ធផល ៕ដោយ៖ភារៈ

បុគ្គលិកពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ -១៩ ជូនប្រជាពលរដ្ឋនៅខេត្តសាមុតសាខុនប្រទេសថៃ។ (រូបថត៖ THX/VNA)

...

អាជីវកម្មខ្នាតតូចចូលរួមក្នុងការធ្វើតេស្តរកមេរោគកូវីដ -១៩ ជាមួយនឹងឧបករណ៍ដែលត្រូវបានអភិវឌ្ឍ developed ដោយប្រទេសថៃ – រូបថត AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print