ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាបសម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី វេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
សូមជម្រាបជូនថា, រដ្ឋបាលខេត្តសៀមរាបសម្រេចត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី វេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះពីម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) លើកលែងតែចំពោះករណី ដូចខាងក្រោម៖
-ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ដែល មានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
-ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ឱសថស្ថាន
-សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍
-ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ -ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត
-ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស សេវាសណ្ឋាគារ និងផ្ទះសំណាក់
-ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសវាចាំបាច់ដទៃទៀត៕
ដោយ, សិលា