Update, ករណីបង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយជោគជ័យ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង១០នាទីម្សិលមុិញ មានករណីផ្ទុះអាវុធ ចំនួន ៥-៦ គ្រាប់ នៅម្តុំចុងឆ្នេរអូរឈើទាល ពីមុខទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះដល់កន្លែងកើតហេតុទើបដឹងថាជាករណីដែលកម្លាំងសមត្ថកិច្ចកំពុងបង្ក្រាបជាករណីចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាអ្នកសំរបសំរួលនិតីវិធីផងដែរ ។ ក្រុមជនជាតិចិន ជាអ្នកចាប់ជំរិតមានអាវុធបានបាញ់ មុនបន្ទាប់មកក៏បានគេចខ្លួនឡើងទៅលើអគារ ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការ បង្ក្រាបករណីខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម:
កន្លែងកើតហេតុ ក្បែរឆ្នេរសមុទ្រ ទីតាំងជាអគារមានកំពស់៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online ជុំវិញ មានអគារខ្ពស់ៗជាច្រើន ។ រកឃើញ អាវុធលាក់ទុក ចំនួន ៧ដើម ក្នុងនោះ អាវុធខ្លី ៥ដើម និងវែង២ដើម និងអាវការពារគ្រាប់ ជាមួយនោះបានរកឃើញ និង រំដោះជនរង គ្រោះជាចំណាប់ខ្មាំង ចំនួន០២នាក់ ជាជនជាតិចិន តាមរយ:កិច្ចសហការ ពីជនរងគ្រោះសមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ និង ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ( ស្រី១នាក់ ) ជាជនជាតិចិនរួមទាំង អាវុធចំនួន ០៧ដើម បញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនីតីវិធីបន្ត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print