ជំនន់ទឹកភ្លៀងកំពុងវាយលុកតំបន់អភិវឌ្ឍន៍បឹងជង្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាបន្តបន្ទាប់ ជំនន់ទឹកភ្លៀងបាននឹងកំពុងវាយលុកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ ដែលជាតំបន់កំពុងតែមានការអភិវឌ្ឍន៍ កាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១នេះ។ ទោះជាយ៉ាងណាគេសង្កេតឃើញក្រុមការងារអភិវឌ្ឍន៍ នៅតំបន់ខាងលើដឹកនាំដោយលោក ប៉ាន់ ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចតេជោ ចុះត្រួតពិនិត្យទឹកជំនន់រួមទាំងពិនិត្យមើលផ្ទះសម្បែងពលរដ្ឋដែលរងផលប៉ះពាល់ផងដែរ។

ក្នុងនោះលោកបានក៏មានប្រសាសន៍ថាៈ

ដោយសារស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះធ្វើឲ្យមានទឹកជន់ហូរពីតំបន់ភ្នំនៅក្នុងមូលដ្ឋានស្រុកម៉ាឡៃ ហើយក៏បានហូរកាត់ឆ្ពោះកាត់នៅតំបន់មួយចំនួន ធ្លាក់មកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ របស់យើង។

លោកបញ្ជាក់នៅវេលាយប់ថ្ងៃទី៩ ខែឆ្នាំដដែលក៏មានទឹកភ្លៀងហូរកាត់ភាគខាងលិច ទោះជាយ៉ាងណាក៏ដោយក្រុមការងារជំនាញក៏ដូចជាក្រុមការងារដែលប្រចាំការនៅទីនោះកំពុងតែសស្រាក់ សស្រាំក្នុងការងារនេះទាំងអស់គ្នាផង ក៏ដូចជាកំពុងតែរំដោះទឹកជម្លៀសកុំឲ្យទឹកចូលដល់ក្នុងភូមិរបស់យើងបន្តទៀត។ ក្នុងនោះលោកបញ្ជាក់ថា នៅតំបន់ខាងលើនេះគឺជារៀងរាល់ឆ្នាំ ឲ្យតែមេឃមានភ្លៀងធ្លាក់តែងតែជន់លិចប៉ុន្តែបន្ទប់ពីក្រុមការងារធ្វើការអភិវឌ្ឍន៍ ឃើញថាយើងទប់ស្កាត់បានច្រើន មិនសូវមាន ជន់លិចខ្លាំងដូចឆ្នាំមុនៗទៀតនោះទេ។ ទោះជាយ៉ាងណាក៏នៅតែមានការប៉ះពាល់ជាមិនខាន តែក្រុមការងារព្យាយាមគ្រប់យ៉ាងដើម្បីសម្រួល ហើយឆ្នាំនេះក៏ជាបទពិសោធន៍ថ្មីមួយទៀតដែរ សម្រាប់ មូលហេតុបន្ថែមនៃការជន់លិចនជំនន់ទឹកភ្លៀងនៅតំបន់នោះ ដោយសារពលរដ្ឋមួយចំនួនគាត់ឈូសឆាយដីលំនៅឋានមកធ្វើជាទល់ដូច្នះធ្វើឲ្យកន្លែងផ្ទះគាត់ខួងជ្រៅ ដោយឡែកសម្រាប់អ្នកដែលចាក់ដីលំនៅឋាន គឺមិនមានការជន់លិចនោះទេ។ ដោយ: វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print