ខេត្ដកំពង់ធំ៖ ករណីនារីខ្មែរបានរៀបការជាមួយបុរសជនជាតិបរទេស ប៉ុន្ដែ ពិធីមង្គលការមួយនេះពុំមានច្បាប់ទម្លាប់នោះទេ ។ អាពាហ៍ពិពាហ៍ខាងលើនេះបើ ទោះបីជាគ្មានច្បាប់ទម្លាប់ហើយភ្ញៀវខ្លះញញើតញញើមមិនហ៊ានទៅចូលរួមពិសា អាហារបានប្រព្រឹត្ដទៅដោយរលូនកាល ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុង ភូមិក្រសាំង ឃុំក្រសាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ដកំពង់ធំ ។
អ្នកស្រុកបានឱ្យដឹងថា ពីធីមង្គលការ កូនក្រមុំជនជាតិខ្មែរជាមួយជនបរទេស នេះបើទោះជាប្រព្រឹត្ដទៅបានក៏ដោយតែពុំសូវមានភ្ញៀវចូលរួមអ៊ូអរប៉ុន្មានទេ ដោយសារតែភ្ញៀវខ្លះគាត់ដឹងពីច្បាប់ ទម្លាប់របស់ស្រុកខ្មែរ ព្រោះបច្ចុប្បន្ន ច្បាប់មិនអនុញ្ញាតឱ្យជនបរទេសរៀប ការជាមួយនឹងស្ដ្រីខ្មែរបែបស៊ីឈ្មួលនាំ ទៅក្រៅប្រទេស ។
ប្រភពពីអ្នកស្រុកបានឱ្យដឹងទៀតថា កូនក្រមុំដែលរៀបការជាមួយជនបរទេស ខាងលើនេះឈ្មោះ យឹម សៀមលី ចំណែក កូនកំលោះជាជនជាតិអង់គ្លេសឈ្មោះ ម៉ាក ចេមបាយរ៉ុន ។
លោក លឹម ផេត មេភូមិក្រសាំងបាន ឱ្យដឹងថា នៅមុនថ្ងៃរៀបការមានគេ ទៅសុំច្បាប់គាត់ដែរតែគាត់បានប្រាប់ថា រឿងរៀបការកូនក្រមុំខ្មែរជាមួយជនបរទេស បែបនេះគាត់មិនហ៊ានសម្រេចទេគួរទៅ ជួបមេឃុំ។ លុះក្រោយមកក៏បានឃើញ ម្ចាស់ពិធីដើរចែកធៀបការដល់ភ្ញៀវជិត ឆ្ងាយគាត់(មេភូមិ)នឹកស្មានថាម្ចាស់ ពិធីបានសុំច្បាប់រួចរាល់ទៅហើយ ។
ដោយឡែកលោកអនុសេនីយ៍ឯក ធៀម ឆេងគ្រី អធិការរងស្រុកកំពង់ស្វាយ បានប្រាប់ម្ចាស់ពិធីមង្គលការថា បើ មានអ្នកកាសែត ឬខាងទូរទស្សន៍មកសួរ នាំឱ្យទូរស័ព្ទទៅប្រាប់គាត់(អធិការរង) ហើយកុំចាំបាច់ខ្វាយខ្វល់ ។
លោក អ៊ុច វណ្ណរី មេឃុំត្រញំង ឫស្សីបានឱ្យដឹងដែរថា មុនមានពិធី មង្គលការនេះមានគេទូរស័ព្ទមកសុំ ច្បាប់រៀបការកូនពេលនោះគាត់បាន ប្រាប់ថាឱ្យយកឯកសារឱ្យបានគ្រប់គ្រាន់ទៅជួបជាមួយស្មៀនទៅមិនអាចធ្វើ លេងៗបានទេព្រោះរៀបការជាមួយជន បរទេសជារឿងមិនធម្មតាឡើយ ។
បន្ទាប់មកស្មៀនឃុំបានប្រាប់មក គាត់(មេឃុំ)វិញថា មិនអនុញ្ញាតឱ្យ រៀបការទេព្រោះគ្មានឯកសារគ្រប់គ្រាន់ តែប៉ុន្មានថ្ងៃក្រោយមកគាត់ក៏ឃើញកូនក្រមុំយកធៀបការមកហៅរូបគាត់ ហើយពេលនោះគាត់ក៏បានឆ្លើយប្រាប់ ថា“ខ្ញុំមិនហានទៅស៊ីការទេ” ។
លោកមេឃុំត្រញំងឫស្សីបានបន្ដថា ករណីនេះលោកបានជម្រាបទៅលោក អនុសេនីយ៍ឯក ធៀម ឆេងគ្រី អធិការរង ស្រុកកំពង់ស្វាយ ហើយបានសួរដែរថា មានជនបរទេសមករៀបការមែនដែរឬ ទេ ពេលនោះលោកអធិការរងបានតប វិញថា មានមែនតែគ្មានច្បាប់នោះឡើយ។
ជុំវិញករណីខាងលើនេះលោក ធៀម ឆេងគ្រី មិនអាចរកការបកស្រាយតាម ទូរស័ព្ទបានទេកាលពីល្ងាចថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៦ ដោយទូរស័ព្ទចូល១០ ដងតែគ្មានអ្នកទទួល ។
ដោយឡែកសាច់ញាតិខាងកូនក្រមុំ បានប្រាប់ឱ្យដឹងថា បញ្ហារត់ការច្បាប់ ការកូនខាងលើនេះគាត់បានពឹងពាក់ឱ្យ មេធាវីរបស់ខ្លួនឈ្មោះ ប៉ូ កាហ្សែន ជា អ្នករត់ការក្នុងរឿងហើយ ។
មេធាវីឈ្មោះ ប៉ូ កាហ្សែន អ្នកយក ព័ត៌មាននគរវត្ដមិនអាចរកការពន្យល់ បានទេជុំវិញការរត់ការរៀបអាពាហ៍ពិពាហ៍ រវាងកូនក្រមុំខ្មែរនឹងកូនកំលោះជនបរទេស ខាងលើនេះថា តើក្រុមគ្រួសារកូនក្រមុំ មានបានពឹងពាក់ឱ្យរត់ការដែរឬទេ?
រឿងដដែលនេះលោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយបានបដិសេធ ថា លោកពុំបានដឹងរឿងនេះទេ ព្រោះ លោកជាប់រវល់ទៅបំពេញការងារជា មួយលោកអភិបាលស្រុក ។
គួរបញ្ជាក់ថា ករណីកូនក្រមុំខ្មែរ រៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស កាលពីពេលកន្លងទៅបានកើតមានជាបន្ដ បន្ទាប់ ។ អាពាហ៍ពិពាហ៍បែបនេះត្រូវ បានគេដឹងថា ភាគច្រើនរៀបការដើម្បី នាំមនុស្ស(កូនក្រមុំខ្មែរ)ចេញទៅក្រៅ ប្រទេសតែប៉ុណ្ណោះ និងងាយស្រួលក្នុង ការសម្ភាសន៍ ព្រោះមានកូនកំលោះជា ជនបរទេសមានសញ្ជាតិនិងមុខរបរ ច្បាស់លាស់ ងាយនឹងធានាកូនក្រមុំ។ កូនក្រមុំខ្មែរខ្លះធ្វើបុណ្យដល់មានសំណាងបានរស់នៅជាមួយកូនកំលោះជាជន បរទេសនេះ តែភាគច្រើនកូនក្រមុំរបស់ ខ្មែរយើងមួយចំនួនធំត្រូវបានគេយកទៅ លក់បម្រើការងារតាមផ្ទះ និងខ្លះទៀត មានដល់ទៅឱ្យធ្វើជាស្រីលក់ខ្លួនទៀតផង ៕
ដោយ៖ ប៊ុន រិទ្ធី