ប្រើអំពើហិង្សាក្នុងគ្រួសារដដែលៗចុងក្រោយប្រពន្ធសំរេចចិត្តប្តឹងដាក់គុក

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់បានប្រើអំពើរហិង្សាទៅលើគ្រួសារខណៈក្រោយពេលផឹកស្រវឹងហើយបានវាយទាត់ធាក់ប្រពន្ធជាញឹកញាប់និងដែលៗ ប៉ុន្តែចុងក្រោយនេះទង្វើររបស់គេ ប្រហែលស្រ្តីជាប្រពន្ធអត់ទ្រាំលែងបានក៏សំរេចចិត្តប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើរការឃាត់ខ្លួនដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការចាត់ការម្តង។

អធិការរងនគរបាលស្រុកត្បូងឃ្មំុ លោក ឡុង សារិន បានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៦ ចាប់ពីម៉ោង ៩និង០០នាទី នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ មានជនល្មើសឈ្មោះ ទូច ធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិ-ឃុំខាងលើ បានផឹកស្រាស្រវឹងហើយធ្វើ សកម្មភាព ដុតបំផ្លាញ​ទ្រព្យសម្បត្តិ និង វាយតប់ទាត់ធាក់. ទៅលើជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ សឹុម សីុណា អាយុ ៣៧ឆ្នាំ នៅភូមិឃុំជាមួយ ពីព្រោះតែខឹងនិងប្រពន្ធមិនឲ្យលុយយកទៅទិញ​ស្រាផឹកបន្តទៀត បណ្តាលឲ្យរងរបួសគ្រាំគ្រា ឈឺចាប់ក្នុងខ្លួន ព្រមទាំងឆេះខូចខាតម៉ូតូ ម៉ាកសេ ១០០ កូរ៉េ ចំនួន ០១គ្រឿង។

លោកក៏បានបញ្ជាក់ថា ឈ្មោះនេះ បានធ្វើសកម្មភាពប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចប៉ុស្តិ៍ជប់ ក៍ធ្លាប់បានធ្វើកិច្ចសន្យាអប់រំ ច្រើនលើកហើយ តែឈ្មោះនេះ មិនកែប្រែ ។ ហើយករណីនេះជនរងគ្រោះសម្រេចចិត្តប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕

image

image

image

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print