ភ្នំពេញ៖ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានសហការជាមួយនាយកដ្ឋានសុើបអង្កេតនិងអនុវត្តនីតិវិធីក្រសួងដឹកនាំដោយលោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន និងលោកព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ បានចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៧នាក់ ស្រី៣ ដែលមកស្នាក់នៅ និងធ្វើកម្មករសំណង់ក្នុងបិរីអង្គរ។
ការចុះត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះនៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសំណង់បិរីអង្គរ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បញ្ជាក់ថាជនជាតិវៀតណាមទាំងនេះកន្លងមកកម្លាំងយើងធ្លាប់ចុះត្រួតពិនិត្យម្តងមកហើយ៕
ដោយ៖ តុង សីហា
...