ក្រុមសេះបង្កង់Juventusនៅតែមិនទាន់ស្គាល់ជ័យជម្នះសម្រាប់រដូវកាលថ្មីនេះឡើយបន្ទាប់ពីពួកគេចាញ់ក្រុមNapoli និងការចាកចេញរបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្លិប Manchester United។
Cristiano Ronaldoបានជួយក្រុមJuventusឈ្នះជើងឯកអ៊ីតាលីSerie Aចំនួន២ដងក្នុង៣រដូវកាល។ ក្នុងជំនួបជាមួយនឹងក្រុមNapoliដោយគ្នាវត្តមានរបស់Ronaldo ក្លិបJuventusនៅតែអាចនាំមុខមុនលើក្រុមម្ចាស់ផ្ទះដោយកីឡាករAlvaro Morataអតីតខ្សែប្រយុទ្ធក្លិបតោខៀវChelsea ប៉ុន្តែក្រុមNapoliបានវាយបកមកវិញដោយកីឡាករMatteo Politano និងKalidou Koulibalyរហូតដល់ទទួលបានជ័យជម្នះ។
ក្លិបJuventusដែលឈរលេខរៀងទី៤កាលពីរដូវកាលមុន បច្ចុប្បន្នកំពុងតែឈរលេខរៀងទី១៤ មាន១ពិន្ទុក្នុងចំណោម៣ប្រកួត។ ចំណែកក្លិបNapoliបានឈរកំពូលតារាងអ៊ីតាលីSerie Aដោយទទួលបាន៩ប្រកួតក្នុងចំណោម៣ប្រកួត ប៉ុន្តែពួកគេនឹងធ្លាក់ចុះមកវិញប្រសិនបើក្លិបLazio, Roma, Inter Milan ឬ AC Milan ឈ្នះនៅថ្ងៃអាទិត្យនេះ៕ ដោយ៖ ភារៈ
ប្រភពរូបៈ dailymail.com.uk