ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះកន្លែងយានដ្ឋានជួសជុលគ្រឿងចក្រយ៉ាងសន្ធោសន្ធៅនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី កន្លែងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធៅសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែង រួមជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែងគ្មានមនុស្សនៅទីនោះទេ រហូតប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានរាយការណ៍ទៅកម្លាំងនគរបាល នៃការិយាល័យ បង្ការ និង ពន្លត់អគ្គិភ័យ ដើម្បីយករថយន្តមកអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង និង រថយន្តជួយផ្សេងៗទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងទំហំនៃប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿងមកដល់កន្លែងកើតហេតុ នឹងធ្វើការបាញ់ពន្លត់ភ្លាមៗ រហូតអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។

ចំពោះការខូចខាតវិញ មានដូចជាគ្រឿងម៉ាសុីន ចំនួន១តួកុងទីន័រ ,គ្រឿងចក្រចំនួន២ និង រោងសម្រាប់ដាក់សម្ភារៈគ្រឿងម៉ាសុីនឆេះអស់ទាំងស្រុង។ សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រើពេលជិត១ម៉ោង ក្នុងប្រតិបត្តិការណ៍បាញ់ពន្លត់ ទើបអគ្គិភ័យរលត់ទៅវិញ។ដោយនិនសុភ័ស្ត +រ៉ារ៉ា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print