គ្រាប់បាល់ Hat-Trick របស់ Benzema និងគ្រាប់បាល់ដំបូងរបស់ Camavinga ជួយឲ្យ Real Madrid ឡើងឈរកំពូលតារាង

ចែករំលែក៖

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Real Madrid បាន ផ្តួលក្រុម Celta Vigo ក្នុងលទ្ធផល៥ទល់២ នៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេនៅឯកីឡដ្ឋាន Bernabeu ដែលទើបសាងសង់ថ្មី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញានេះ។

Benzema បានរកគ្រាប់បាល់បញ្ចូលទីទី១ នៅនាទីទី២៤ ពីការបញ្ជូនបាល់ពីកីឡាករ Valverde ក្រោយពេលដែលក្រុមភ្ញៀវបាននាំមុខ១គ្រាប់មុននៅនាទីទី៤ ដោយកីឡាករ Santi Mina ហើយនៅនាទីទី៣១ ក្រុមភ្ញៀវ Ceta Vigo រកបាន១គ្រាប់សងវិញដោយកីឡាករ Franco Cervi

ចូលដល់ដល់ការប្រកួតក្នុងតង់ទី២ Benzema រកបាន១គ្រាប់ទៀតនៅនាទីទី៤៦ ហើយខ្សែប្រយុទ្ធ Vinicius Junior បានបន្ថែមគ្រាប់ទី៣សម្រាប់ Real Madrid មុនពេលយុវជន Eduardo Camavinga ស៊ុតបញ្ចូលទីគ្រាប់ទី៤នៅនាទីទី៧២ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Benzema រកបាន៣គ្រាប់នៅនាទីទី៨៧ ដោយបាកស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រ ដែលធ្វើឲ្យកីឡាកររូបនេះរកបាន៣គ្រាប់ម្នាក់ឯងគឺ ខណៈដែលក្រុមរបស់លោក Carlo Ancelottiឡើងឈរកំពូលតារាង La Liga

ថ្វីត្បិតតែការសាងសង់កំពុងដំណើរការក៏ដោយក៏ អ្នកគាំទ្រចំនួន៣០.០០០នាក់ត្រូវបានស្វាគមន៍ត្រលប់មកកាន់កីឡដ្ឋាន Bernabeuវិញ ខណៈដែលក្រុម Real Madrid បានប្រកួតដំបូងរបស់ពួកគេនៅទីនោះចាប់តាំងពីបានផ្តួលក្រុម Barcelona នៅ El Clasico កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។

ជ័យជម្នះនេះធ្វើឱ្យ Real Madrid ឡើងទៅឈរនៅលើកំពូលតារាងដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើក្រុម Valencia និងក្រុម AtleticoMadrid ដែលមាន១០ពិន្ទុដូចគ្នា ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print