ព្រឹកនេះនៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា បានរៀបចំវេទិកាស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសង្កាត់ ខណ្ឌ និងភូមិ-សង្កាត់មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ សហការជាមួយវិទ្យាស្ថានសភាកម្ពុជា បានរៀបចំវេទិកាស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសង្កាត់ ខណ្ឌ និងភូមិ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះរៀបចំឡើងក្រោមប្រធានបទ ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើចំណុចបីគឺ៖

ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំខាន់គឺ ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ការងារភូមិ សង្កាត់មានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន និងការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ខណ្ឌ ដែលមានសារប្រយោជន៍សម្រាប់ក្រុមប្រឹក្សាសង្កាត់ ខណ្ឌ និងរាជធានី ព្រោះវេទិកានេះជាការបូកសរុបស្នាដៃ និងដកពិសោធន៍ការងារកន្លងមកជិតមួយអាណត្តិ ដើម្បីធ្វើជាមូលដ្ឋានឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នាពេលខាងមុខ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា នេះជាវេទិកាកម្រិតភូមិភាគលើកទី២ ក្នុងនីតិកាលទី៣ នៃព្រឹទ្ធសភា រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងក្រុមប្រឹក្សាសង្កាត់ទូទាំងរាជធានីភ្នំពេញ។ អង្គវេទិកានាពេលនេះក៏ជាការរួមចំណែកអនុវត្តយ៉ាងសកម្មក្នុងកំណែទ្រង់ទូលំទូលាយរបស់រាជរដ្ឋាភិបាល ហើយទទួលបានលទ្ធផល និងផ្លែផ្ការីកចម្រើនគួរឲ្យកត់សម្គាល់រួមមាន៖

ក្រុមប្រឹក្សាសង្កាត់ទាំងអស់អនុវត្តការងារបានល្អប្រសើរ ទាំងការធ្វើគម្រោងផែនការអភិវឌ្ឍ និងការអនុវត្តគម្រោងបាន១០០% ជាពិសេសការធ្វើឲ្យសម្រេចបានគម្រោងផែនការអភិវឌ្ឍក្រៅផែនការ។ ការងារភូមិសង្កាត់មានសុវត្ថិភាព អនុវត្តបានល្អក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដោយចេះប្រើវិធីសាស្ត្រសរុបក្នុងការបង្ក្រាបគ្រឿងញៀន តាមរយៈការទប់ស្កាត់ បង្ក្រាប និងការអប់រំ។

ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ពិតតែមិនទាន់គ្រប់តាមផែនការ១០០% ប៉ុន្តែរដ្ឋបាលមូលដ្ឋាន មានការផ្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ឲ្យបានចប់សព្វគ្រប់មុនពេលបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបានផ្សារភ្ជាប់ទៅនឹងការិយាល័យច្រកចេញ-ចូលតែមួយ ដែលមានការប្រើប្រាស់នីតិវិធីសាមញ្ញ ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដែលនាំឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានពិសេសប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ និងសិប្បករ។ ទន្ទឹមនឹងលទ្ធផលល្អ នៅមានការលំបាក និងបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ និងបញ្ហាប្រឈមដែលកើតឡើងថ្មីៗពីកត្តាសត្យានុម័ត និងកត្តាអត្តនោម័ត ដែលទាំងអស់គ្នាត្រូវរួមគ្នាធ្វើការដោះស្រាយ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល៕

12472731_545091065650285_2682601473204544495_n

12321696_545091072316951_2575505385815071134_n

12321382_545091068983618_4948642398700969983_n

12924344_545091112316947_5686575149373826251_n

6154_545091152316943_8933345965291485122_n

11204471_545091155650276_5464467428904468794_n

12376351_545091185650273_6323790998041906679_n

12670634_545091285650263_4595993684240639526_n

ដោយ៖ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print