កំពុងលួចកាច់សោ.កម៉ូតូ ត្រូវម្ចាស់ឃើញទាន់ដេញចាប់បានម្នាក់រួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូ ត្រូវម្ចាស់ឃើញទាន់ដេញចាប់បានម្នាក់រួចប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង៨ និង៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះឈ្មោះឌីម ឯម (ប្តីប្រពន្ធ) ស្ថិតក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលលួចកាច់សោ.កម៉ូតូនោះមានឈ្មោះជា ចាន់ធា ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិដក់ពរ ឃំុបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ ព្រីង ភេទប្រុស អាយុ៣៨ឆ្នាំ បានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ុម ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងស្រង់ ឃំុស្គុះ  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-0284 បានប្រគល់ឲ្យម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវីធីច្បាប់៕

DSC05655

ដោយ៖ សេនាសក្តិ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print