ឃាត់ខ្លួនអ្នកចាត់ចែងលក់ដូរដីព្រៃ២នាក់ រួមទាំងសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កម្លាំងនគរបាលស្រុកវាលវែងបង្រ្កាបអ្នករុករានទន្រ្ទានដីព្រៃ និងវាស់វែងចាត់ចែងលក់ដូរបាន ២នាក់រួមទាំងសម្ភារ​ប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអនុវត្តបន្ត។​

ប្រតិបត្តិការនេះប្រព្រិត្តឡើងកាលពីព្រឹកថ្ងៃទី២៩ ​ខែមីនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចស្មែត ស្ថិតក្នុងភូមិសំលាញ​ ឃុំក្រពើរពី​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។​

ប្រពភព័ត៌មានពីនគរបាលប្រាប់ថា ជនសង្ស័យរុករានទន្រ្ទានដីព្រៃត្រូវឃាត់ខ្លួនទី១-ឈ្មោះ​ ញឹម​ វុទ្ធី​ ភេទប្រុស អាយុ ៤០ឆ្នាំ និងទី២-ឈ្មោះ​ អ៊ុក​ ប៊ុនធឿន​ ភេទប្រុស អាយុ៤១ឆ្នាំ​ អ្នកទាំង២រស់នៅកន្លែងកើតហេតុស្ថិតក្នងភូមិឃុំខាងលើ។​

ប្រភពបន្តថា ជនសង្ស័យជាមុខសញ្ញារុកទន្រ្ទានដីព្រៃរបស់រដ្ឋ​ និងវាស់វែងចាត់ចែងលក់ដូរទៀតផង​ ក្នុងនោះកម្លាំងដកហូតវត្ថុតាង និងសម្ភាររួមមាន​ដូចជា អាវុធកែច្នៃ​ និងការប្រើប្រាស់វិទ្យុទាក់ទងជាក្រុមដោយគ្មានការអនុញាតិ។

ប្រភពដ៏ដែលបន្តទៀតថា​ ករណីនេះកម្លាំងសមត្ថកិច្ចនគរបាលកំពុងបំពេញសំណុំបែបបទបញ្ជូ​នខ្លួនជនសង្ស័យយកទៅប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើវាលវែង​ ដើម្បីបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៦នេះ ៕

photo_2016-03-30_10-52-40

ដោយ៖ ប៉ឹម ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print