សមាគមទូរទស្សន៍រៀបចំកម្មវិធីសម្តែងអបអរពិធីបុណ្យចូលឆ្នាំថ្មី ក្រោមវត្តមានសិល្បកររាប់រយនាក់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ពិធីករ តារាចម្រៀង ក្មេង ចាស់ ប្រុស ស្រី បានមកជួបជុំគ្នា ច្រៀងរាំ សម្តែងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ក្នុងទឹកមុខសប្បាយរីករាយ ។

កម្មវិធីធំនេះបានរៀបចំដោយសមាគមទូរទស្សន៍កម្ពុជា ដែលប្រារព្ឋធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅបរិវេណស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។

មន្ត្រីក្រុមការងារសមាគមទូរទស្សន៍បានប្រាប់ថា មិនខុសពីបណ្តាឆ្នាំមុនៗ សមាគមទូរទស្សន៍ ដែលមានសរុបប្រមាណជា១៨ ស្ថានីយទូរទស្សន៍ នៅទូទាំងកម្ពុជា បានរៀបចំការសម្តែងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមកដល់នាពេលដ៍ខ្លីខាងមុខនេះ ។

ការសម្តែងដោយសិល្បករ សិល្បការិនីទាំងអស់នេះ បានរំលេចដោយសំលៀកបំពាក់ស្រស់ស្អាត ដែលស្តែងឲ្យឃើញពីលក្ខណៈប្រពៃណីជាតិខ្មែរ ដូចជាហូលផាមួង អាវប៉ាក់ ដែលនេះជាអត្តសញ្ញាណាជាតិខ្មែរយើង សម្រាប់រដូវបុណ្យទានក្នុងម្នាក់ៗគ្រងដោយសំលៀកបំពាក់ប្លែកៗគ្នា សបញ្ជាក់ពីការរចនារបស់ជាងកាត់ដេរខ្មែរយើងផងដែរ ។

ក្រុមការងារដដែលបានលើកមានទម្រង់សិល្បៈជាច្រើនទាំងបុរាណ និងសម័យដូចជាការរាំរបាំជូនពរ ការច្រៀងចាប៉ីដងវែង ព្រមទាំងការរាំកម្សាន្តជាមួយបទចម្រៀងបែបចង្វាក់ខ្មែរយើង ដូចជារាំវង់ឡាំលាវ កន្ត្រឹម ញាក់សម័យថ្មី ជាដើម ដែលកំដរបរិយាកាសឆ្នាំថ្មី ឲ្យកាន់តែសប្បាយរីករាយយកពរជ័យឆ្នាំថ្មីទាំងអស់គ្នា ។

កាន់តែពិសេសមានការពាំនាំនូវតារាសិល្បៈជាច្រើនដួងទាំងចាស់ថ្មីមកចាប់គូគ្នាសម្តែង ដើម្បីលំអរបរិយាកាសកាន់តែចាប់អារម្មណ៍បន្ថែមឡើង ។ ដូចនេះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ខាងមុខ ទស្សនិកជនទាំងអស់អាចតាមដានទស្សនាការផលិតរបស់សមាគមទូរទស្សន៍ក្នុងឱកាសចូលឆ្នាំខ្មែរកុំបីខានព្រោះមាន ឈុតឆាកសម្តែង និងចម្រៀងជាច្រើនបានរៀបចំទុកចាក់ផ្សាយរួចជាស្រេចដើម្បីបានសប្បាយទាំងអស់គ្នាក្នុងពេលជួបជុំសាច់ញាតិសណ្តានក្នុងឆ្នាំថ្មី ៕

IMG_0171

IMG_0169

IMG_0165

IMG_0141

IMG_0119

IMG_0114

IMG_0107

IMG_0193

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print