ប្រទេសឆេកនឹងបោះបង់ចោលវ៉ាក់សាំងចំនួន៤៥.០០០ដូសប្រភេទ AstraZeneca ដោយសារហួសកំណត់ប្រើប្រាស់

ចែករំលែក៖

សាធារណរដ្ឋឆេក នឹងត្រូវកម្ទេចចោលវ៉ាក់សាំងប្រឆាំងកូវិដ-១៩ ចំនួន៤៥ពាន់ដូស ប្រភេទ AstraZeneca ដោយសារតែជិតផុតកំណត់ប្រើប្រាស់។
សារព័ត៌មានRT នៅថ្ងៃទី១៣ខែកញ្ញាបានផ្សាយថា មានវ៉ាក់សាំង AstraZeneca ៥៥ពាន់ដូស បានបញ្ជូនមកប្រទេសឆេក ដោយមានកាលបរិច្ឆេទប្រើប្រាស់ដល់ខែតុលា ។ ប្រទេសឆេកមានគម្រោងប្រើប្រាស់វ៉ាក់សាំងខាងលើសម្រាប់ចាក់ដូសទីពីរ ប៉ុន្តែប្រើប្រាស់អស់តែ១សែនដូស
ប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលឆេក លោក Daniel Köppl បានឱ្យដឹងថា នឹងមានវ៉ាក់សាំងជាច្រើនរបស់ក្រុមហ៊ុន AstraZeneca មិនត្រូវបានប្រើប្រាស់នោះឡើយ។ កន្លងមក ប្រទេសឆេកក៏បានផ្តល់វ៉ាក់សាំងAstraZeneca ចំនួន២សែនដូសដល់ប្រទេសផ្សេងទៀត ។
មកទល់ពេលនេះ មានពលរដ្ឋឆេក៥៥%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គ្រប់ចំនួនពីរដូស។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលឆេកបានកំណត់គោលដៅចាក់វ៉ាក់សាំងឱ្យបាន៧៥%នៃចំនួនប្រជាជន។
កន្លងមកមានប្រទេសជាច្រើនក៏បានបោះចោលវ៉ាក់សាំងដែរ ដោយសារតែផុតកំណត់ភាគច្រើនជាប្រទេសអ្នកមាននៅប្រទេសលោកខាងលិច។ ក្នុងនោះមានសហរដ្ឋអាមេរិកនិងអុីស្រាអែល
បានបោះចោលវ៉ាក់សាំងជាច្រើនដោយសារតែផុតកំណត់៕ដោយ៖ធី រីណា

...

វ៉ាក់សាំងការពារកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ។ រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print