​ឆេះ​ព្រៃ​ចំការ​ដើម​ស្មាច់​ប្រមាណ​២​ហិច​តា​ សង្ស័យ​មនុស្ស​ដុត​ដើម្បី​យក​សត្វ​

ចែករំលែក៖

​ខេត្តស្វាយរៀងៈ​ យ៉ាង​ហោច​ណាស់​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាន​មក​អន្តរាគមន៍​បាញ់​ពន្លត់​ចំការ​ដើម​ស្មាច់​ប្រមាណ​២​ហិច​តា​ ព្រមទាំង​មានកំ​លាំង​អាជ្ញាធរ​ក្រុង​សមត្ថកិច្ច​នគរបាល​ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​នាំ​គ្នា​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​ថ្មី​សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ មូលហេតុ​សង្ស័យ​មនុស្ស​ដុត​យក​សត្វ​មិន​ប្រយ័ត្ន​ ។​

​យោង​តាម​មន្ត្រី​សាលាក្រុង​បា​វិត​បានអោយ​ដឹង​ថា​ ព្រៃ​ដើម​ស្មាច់​ដែល​រង​ការ​ឆេះ​នេះ​ មាន​ទំហំ​ប្រមាណ​២​ហិច​តា​ ប៉ុន្តែ​ពេល​កំពុង​ឆាបឆេះ​ភ្លាម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​នគរបាល​ខេត្ត​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​មក​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​03​គ្រឿង​ ក្នុង​នោះ​មាន​ រថយន្ត​នគរបាល​01​គ្រឿង​ នឹង​រថយន្ត​កងរាជអាវុធហត្ថ​ចំនួន​02​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​05​ឡាន​ ខ​ណះ​មិន​រាលដាល​ដល់​ផ្ទះ​និង​អាយុជីវិត​មនុស្ស​នោះ​ទេ​។​

​ប្រភព​បន្ត​ថា​ការ​បង្ក​អោយ​មាន​អគ្គី​ភ័យ​នេះ​សមត្ថកិច្ច​សង្ស័យ​ថា​មាន​មនុស្ស​ដើរមក​រក​សត្វ​ពស់​ឃុំ្ម​ហើយ​បាន​ដុត​ភ្លើង​ដើម្បី​បង្អើល​ចៃដន្យ​ភ្លើង​ក៏​ឆេះ​ស្មៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ទៅ​ ៕​

12924501_1583684618624752_1646862579444580300_n

12592638_1132277966823337_6547353636453210999_n

12321498_1583684481958099_6958099391373675224_n

12417779_1583684515291429_817575767272166852_n

1378003_1132278173489983_3893847321750762900_n

12039751_1583684488624765_2499613027503338964_n

941058_1132278070156660_2332049230104860559_n

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print