​សន្តិសុខ​ក្លឹ​ប​កំសាន្ត​ Relax​ ដេញ​វាយ​ភ្ញៀវ​២​នាក់​​ដល់​ផ្ទះ​រង​របួសធ្ងន់​ រហូត​មក​ដល់​ពេល​នេះ​ជាង​១​ខែ​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​

ចែករំលែក៖

​ភ្នំពេញ​៖​ សន្តិសុខ​ក្លឹ​ប​កំសាន្ត​យីហោ​ Relax​ បាន​នាំ​គ្នា​ដេញ​វាយ​ភ្ញៀវ​២​នាក់​ដែល​ចូល​រាំ​លេង​កំសាន្ត​ក្នុង​ក្លឹ​បរ​ហូត​ដល់​ក្នុងផ្ទះ​បណ្តាល​អោយ​ភ្ញៀវ​ម្នាក់​សន្លប់​ និង​ម្នាក់​ទៀត​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៨.០០​នាទី​យប់​ថ្ងៃ​ទី​ ១៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​តែ​ម្តង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ២០១១​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទាំង​ក្លឹ​ប​បើក​អោយ​ដំណើ​ការ​ជា​ធម្មតា​ខ​ណះ​បិត​បាន​រយះ​ពេល​ខ្លី​។​

​ន​រង​គ្រោះ​ទាំង​២​នាក់​ដែល​រង​របួសធ្ងន់​នោះ​មានឈ្មោះ​ ១.​ផល​ មុន្នី​ទិ​ត្យា​ភេទ​ប្រុ​អាយុ​២៥​ឆ្នាំ​ មានមុខ​របរ​ ជា​អ្នក​បើករថយន្ត​ ជួល​ដឹក​អីវ៉ាន​ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០​ ផ្លូវ​២០១១​ សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង​របួស​បែកក្បាល​ ដោយសារ​ក្រុម​សន្តិសុខ​វាយ​មួយ​អាយ​កូ​ម​ ចំ​កណ្តាល​ក្បាល​ ២.​ ហុត​ ក​ក្ត​ដា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មុខរបរ​លក់​ឈើ​នៅផ្ទះ​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​គ្មាន​លេខ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​ចិន​តុង​ រង​របួស​ពក​ក្បាល​ ហើយ​សន្លប់​ ។​

​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ក្លឹ​ប​ រី​លី​ក្ស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ តាម​ផ្លូវ​២០១១​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​កើត​មាន​ទំនាស់​ដូច​គ្នា​ បេះបិទ​ ទៅ​នឹង​ក្លិប​ស្ពាយ​ឌ័​រដែរ​នោះ​ ដោយសារ​ ក្រុម​សន្តិសុខ​ ប្រចាំ​នៅ​ក្លិប​ រី​លី​ក្ស​ វាយ​ភ្ញៀវ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ រហូត​ដេញ​តាម​វាយ​ ភ្ញៀវ​ ដល់​ផ្ទះ​ គាស់​ទាំង​ទ្វារផ្ទះ​ចូល​វាយ​ដល់​ក្នុង​ បណ្តាល​ឲ្យ​រង​របួស​២​នាក់​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​ ១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​ពេល​នេះ​ ជិត​១​ខែ​ទៅ​ហើយ​ ទោះជា​ពុំ​មាន​ដំណោះស្រាយ​ រវាង​ ភាគី​ខាង​ក្លិប​ ជាមួយ​ជន​រង​គ្រោះ​ ទាំង​២​នាក់​ក៏​ដោយ​ ពុំ​មាន​ឃើញ​ អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​ណា​ ហ៊ាន​អើត​ ទៅ​បិទ​ទីតាំង​នោះ​ឡើយ​ ដែល​ពលរដ្ឋ​ និយាយ​ថា​ ថៅកែ​ក្លិប​ រី​លី​ក្ស​ សែនព្រេន​ត្រូវ​ ចំ​អ្នកតា​ ។​ចាំ​មើល​ថា​តើ​ធ​ជ្ញា​ធរ​និង​សម្ថ​កិច្ច​អាច​បិទ​ក្លឹ​បរី​លី​ក្ស​បាន​ដែរ​រឺ​ក៏​អត់​ទាំង​ដោយ​ពុះ​ទាន់​មាន​ដំណោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​នៅឡើយ​។​

​គួរ​បញ្ជាក់​ថា​ក្លឹ​បរី​លី​ក្ស​និង​ក្លឹ​ប​ស្ពាយ​ឌ័​រ​តែងតែមាន​ជម្លោះ​ក្រុម​សន្តិសុខ​ដេញ​វាយ​ភ្ញៀវ​ដែល​ចូល​រាំង​លេង​កំសាន្ត​ជា​ញឹក់ញាប់​តែ​អ​ជ្ញា​រ​ធ​ចុះ​បិត​ត្រឹមតែ​រយះ​ពេល​ខ្លី​ហើយ​ក៏​អនុញាត​អោយ​បើក​ឡើង​វិញ​ ៕​

image1

image6

image3

image4

ដោយ៖ សុខា​សែន​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print