ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ !

ចែករំលែក៖

ភ្នំពេញ, គណៈកម្មាធិការរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្ដីជូនដំណឹង លេខ ០៤៩ គ.ជ.ប.ស.ជ .ណ ស្ដីពី ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ អនុក្រឹត្យលេខ ១៦៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងសេចក្តីសម្រេចលេខ ៣១ សសរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេសជ្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំណុះរាជធានី ខេត្ត ត្រូវបាន កំណត់ដូចខាងក្រោមតាមការបញ្ជាក់ក្នុងតារាង៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសជបជាព័ត៌មាន ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print