ភ្នំពេញ, បន្ទាប់ពីគណនី facebookមួយមានឈ្មោះថា”Piseth Regal”បានសរសេរ , Comment ចូលផេកសម្តេច ដោយដាក់ថា, ( សម្តេច ខ្ញុំមានចម្ងល់មួយ ប្រពន្ធរបស់ខ្ញុំចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធចាក់ដូ សទី៣ បានទេ…..?
សម្តេចតេជោក៏បានមានប្រសាសន៍ បញ្ជាក់ជូនដល់ពលរដ្ឋរក្សាលិខិតចាក់វ៉ាក់សាំង ដែលចេញដោយ ក្រសួងការពារជាតិ ព្រោះកាតនឹងផ្តល់ជូនតាមក្រោយ។ ដោយសម្តេចបន្ថែមថា បញ្ហាសំខាន់របស់យើង គឺចាក់វ៉ាក់សាំងឱយបានមុន ដើម្បីការពារការឆ្លង ជំងឺ ខណៈក្រសួងការពារជាតិកំពុងផលិតលិខិតសំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុកដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបកំប្លែងថា, (តែពីរនាក់បានហើយយាយនិងតា)
នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញ
បានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។
យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយ
គិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
រហូតដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៧នាក់ (ឆ្លងសហគមន៌: ៥០៤ និង នាំចូល: ១៥៣) និងមានជាសះស្បេីយ ៥៧៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០០៧៩០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៤៩០៤នាក់ និង ស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ២០៥៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2314139 ស្មេីនឹង 136205 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សុខ ខេមរា