អភិបាល​ខេត្ត​កណ្ដាល ៖​ ជួបសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅតាមបណ្តាក្រុង និងស្រុក

ចែករំលែក៖

ខេត្តកណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានចូលរួមពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកណ្តាល រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកពញាឮ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសង្គមស៊ីវិល ដោយមានការអញ្ជើញចូលរួមពីលោក នូវប៉េង ច័ន្ទតារា និងលោកស្រី​ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល នៅសាលប្រជុំសាលា ខេត្តកណ្តាល​ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ 

នាឱកាសនោះ​ លោកអភិបាលខេត្ត​ សូមថ្លែងអំណរគុណ និងគូសបញ្ជាក់អំពីភាពជាដៃគូ និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល នៅក្នុងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។  សូមថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលតែងបានផ្ដល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងបានរួមចំណែកក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ លោក កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ដែលជាដៃគូដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល។ ឯកឧត្តមបានបញ្ជាក់ទៀតថា អង្គការសង្គមស៊ីវិល និងអាជ្ញាធរសាធារណៈ តែងបាន រួមសហការល្អជាមួយគ្នានាពេលកន្លងមក ដោយបាន បង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវ ឱសថចិន ម៉ាស់ ឧបករណ៍តេស្តរហ័ស និងបំពង់បាញ់អាល់កុលជូនដល់អង្គការសមាគមដែលមានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕

            

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print