ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង សង្ស័យទុស្សេខ្សែភ្លើងនៅក្នុងស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើល និងនាំគ្នាជួយដងទឹកជះពន្លត់បន្ទាប់ពីផ្ទះថ្មមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះអស់ស្ទើរតែទាំងស្រុង ដែលគេសង្ស័យថាបណ្តាលមកពីទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះហែម ប៊ុនថេត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ចំពោះសម្ភារខូចខាតរួមមាន៖
ផ្ទះមួយខ្នងមានទំហំ៦ម៉ែត្រគុណនិឹង៧ម៉ែត្រធ្វើពីថ្មក្រោមឈើលើ ប្រក់ហ្វុីប្រូសុីម៉ងត៍ បានខូចខាតទាំងស្រុង, ស្រូវ
ចំនួន៣៥បាវ, លុយខ្មែរចំនួន២លានរៀលនិង៣៤៧ដុល្លារអាមេរិក និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះមួយខ្នងនេះដែលសង់អំពីថ្មក្រោម ឈើលើ ប្រក់ហ្វុីប្រូសុីម៉ងត៍ បង្កឱ្យមានការភ្ញាក់ផ្អើលនិងនាំគ្នាជួយដងទឹកនិងបាញ់ទឹកពន្លត់ ប៉ុន្តែដោយសារភ្លើងឆេះឡើងពេញក្រមុំទៅហើយទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ការឆេះនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើងមិនមានអ្នកដឹងនៅក្នុងផ្ទះ ទើបធ្វើឱ្យមានអគ្គិភ័យកើតឡើង ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print