ស្ត្រីម្នាក់ចងកសម្លាប់ខ្លួនជាប់របងផ្ទះដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែភ្លេីងចងកជាប់និឹងរបងផ្ទះបញ្ចប់ជីវិតដោយមិនដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
ស្ត្រីរងគ្រោះឈ្មោះវង​ ឈុនលី​ អាយុ៣៦ឆ្នាំ​ មុខរបរជាអ្នកអនាម័យ​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះទេីបតែមកលេងផ្ទះប្អូនបានរយៈពេល៣ថ្ងៃមកហេីយ រហូតមកដល់ថ្ងៃកេីតហេតុប្អូនៗរបស់គាត់បានទៅធ្វេីការអស់ដោយទុកឱ្យជនរងគ្រោះនៅតែ២នាក់ក្មួយ​ប្រុស។

ប្រភពព័ត៌មានបន្តថា​ នៅពេលដែលក្មួយប្រុសចេញពីក្នុងដេីរទៅរកបាយហូបស្រាប់តែប្រទះឃេីញជនរងគ្រោះចងកភ្ជាប់ជាមួយរបងផ្ទះ​។ ឃេីញដូច្នេះក្មួយរបស់គាត់ក៏ស្រវេស្រវាស្រាយខ្សែចេញពីកម្តាយធំដេីម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ​ ទេីបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print