ក្រុមជនសង្ស័យ៤នាក់លួចម៉ូតូពលរដ្ឋមិនបានសម្រេចត្រូវសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦:០០នាទី នៅចំណុចភូមិព្រែកថោង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឡូញ លន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌីខេ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យចំនួនសរុប៤នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុច សុខខេង ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ រីឯជនសង្ស័យ៣នាក់ទៀតពុំស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។
ប្រភព​ដដែលបន្តថា នៅថ្ងៃ​កើតហេតុ​ខាងលើ​ ជនរងគ្រោះជាម្ចាស់ម៉ូតូបានទុកម៉ូតូរបស់ខ្លួនម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CA-0676នៅខាងមុខផ្ទះដោយពុំបានដកសោចេញពីម៉ូតូនោះទេ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែក្រុមជនសង្ស័យខាងលើបានជិះរថយន្តមួយគ្រឿង ដោយជនស​ង្ស័យឈ្មោះ​ អ៊ុច សុខខេង បានចុះពីលើរថយន្ត រួចដើរសំដៅទៅម៉ូតូជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះជិះឆ្ពោះចេញទៅទិសខាងកើត តែពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោឮដល់ប្រជាពលរដ្ឋជិតខាងបាននាំគ្នាជិះម៉ូតូដេញតាមរហូតដល់ក្នុងក្រុមហ៊ុន 7NG ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងទឹកបឹង ពេលនោះកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជាច្រើននាក់បានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។ចំពោះក្រុមជនសង្ស័យ៣នាក់ទៀត បានជិះរថយន្តគេចខ្លួនបាត់តែម្ដង៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print