ច្បាប់បម្រាមគោចរចាប់ពីវេលាម៉ោង ២១យប់ដល់ម៉ោង៥ព្រឹក ត្រូវបានអូស្ត្រាលីលុបចោលចាប់ពីថ្ងៃទី ១៥ខែកញ្ញាតទៅ ។ ពលរដ្ឋនៅទីក្រុងស៊ីដនីសង្ឃឹមថា នេះជាសញ្ញាដ៏ល្អដើម្បីបញ្ចប់ការបិទខ្ទប់អូសបន្លាយរយៈពេលយូរ ។
មន្ត្រីទីក្រុងស៊ីដនី បានបញ្ជាក់ថា ការសម្រេចលុបច្បាប់បម្រាមគោចរក្នុងពេលដែលពលរដ្ឋនៅក្នុងទីក្រុង បានចាក់វ៉ាក់សាំងបានច្រើន ។ ក្នុងរយៈពេល ៣ខែដែលសកម្មភាពនានាក្នុងទីក្រុងស៊ីដនីត្រូវបានផ្អាកនោះ ពេលនេះមន្ត្រីរដ្ឋាភិបាលរដ្ឋ New South Wales បានប្រកាសកាត់បន្ថយការរឹតត្បិតនៅក្នុងតំបន់ដែលមិនមានករណីឆ្លងកើនឡើង។
នៅក្នុងសេចក្តីប្រកាស អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklianបានបញ្ជាក់ថា ច្បាប់បម្រាមគោចរពេលយប់ត្រូវបានលុបចេញចាប់ពីថ្ងៃទី១៥ខែកញ្ញាតទៅ ។ តាមការលើកឡើងរបស់ លោកស្រីអភិបាលរដ្ឋបានបញ្ជាក់ថា ពលរដ្ឋនឹងមានការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងកូវីដ-១៩ជាថ្មី។
ករណីឆ្លងកូវីដ-១៩ នៅក្នុងរដ្ឋNSW ស្ថិតក្នុងកម្រិង១៣០០នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ មានពលរដ្ឋជាង ៨០% បានចាក់វ៉ាក់សាំងរួចរាល់បានមួយដូស ។ រដ្ឋ NSW បានកំណត់គោលដៅចាក់វ៉ាក់សាំងឲ្យបាន៧០% នៅក្នុងខែតុលាខាងមុខ ៕ធី រីណា
ទីក្រុងស៊ីដនីបានលុបចោលបំរាមគោចរនៅចំណុចក្តៅនៃការរីករាលដាលនៅថ្ងៃទី ១៥ ខែកញ្ញា។ រូបថត៖ Reuters