នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីសៀងឡុង បានបង្ហោះឃ្លីបវីដេអូខ្លីមួយលើបណ្តាញសង្គម ពីសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ដូសទីបីចាប់ពីថ្ងៃទី១៧ខែកញ្ញា ក្រោយរយៈពេល ៨ខែចាក់ដូសទីពីរ ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីសៀងឡុង បានបញ្ជាក់ថា «ខ្ញុំបានចាក់វ៉ាក់សាំងដូសទីបីដែលជាដូសបំពេញបន្ថែមនៅថ្ងៃទី១៧ ខែកញ្ញា ។ នាយករដ្ឋមន្ត្រីលី សៀងឡុងបានបញ្ជាក់ទៀតថា «ពីមួយថ្ងៃទៅមួយថ្ងៃមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ការចាក់ដូសជំរុញ ឬដូសទីបីគឺជួយការពារអ្នកប្រឆាំងនឹងកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីលី សៀងឡុងបានបញ្ជាក់បន្ថែមថា គណៈកម្មការស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវិីដ-១៩ របស់សិង្ហបុរីបានស្នើដល់ពលរដ្ឋ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅចាក់វ៉ាក់សាំងដូសទីបី ក៏ដូចជាពលរដ្ឋដែលមានអង់ទីគ័រការពារចុះខ្សោយ។
លោក លី សៀងឡុងបានបញ្ជាក់ថា «ពលរដ្ឋមានវ័យចំណាសដែលបានចាក់វ៉ាក់សាំងដូសទីពីររួចរាល់ក្នុងរយៈពេល៦ខែ នឹងអាចចាក់ដូសទីបីបាន »។ លោកបន្តទៀតថា ប្រសិនបើអ្នកទទួលបានការស្នើឲ្យចាក់វ៉ាក់សាំងដូសទីបី សូមនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ឬក៏មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ពេលឆ្លងកូវីដ-១៩៕ដោយ៖ធីរីណា
នាយករដ្ឋមន្រ្តីសិង្ហបុរីទទួលថ្នាំបង្ការលើកទី ៣ របស់គាត់។ រូបថត៖ ក្រសួងព័ត៌មាននិងទំនាក់ទំនងសិង្ហបុរី