ក្រសួងយុត្តិធម៌ចេញសេចក្តីសម្រេច ស្តីពីការបង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេចលេខ ២៤ក.យ.សសរ/២១ របស់ក្រសួងយុត្តិធម៌ ស្តីពីការបង្កើត​ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា​។

ក្រសួងយុត្តិធម៌សម្រេច:

ប្រការ១ …បង្កើតក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និង អាជ្ញាសាលា ដែលមានសមាសភាពដូចខាងក្រោម៖

១-លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន , អនុប្រធាន៣រូប , អនុប្រធានអចិន្ត្រៃយ៍ ១រូប និងសមាជិក ១៥រូប។

ប្រការ២ …ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា មានក្រុមការងារបច្ចេកទេសមួយដែលទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួលបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា ជាសេនាធិការ។

ក្រុមការងារបច្ចេកទេសមានសមាសភាពដូចខាងក្រោម៖

១-លោក សួន វិសាល រដ្ឋលេខាធិការ ជាប្រធាន មានអនុប្រធាន២រូប អនុប្រធានអចិន្ត្រៃយ៍ ១រូប និងសមាជិក ១៥រូប។

ប្រការ៣…ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់ខ្លួន ប្រធានក្រុមការងារបច្ចេកទេសអាចស្នើសុំការ សម្រេចពីប្រធានក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បី៖

– បង្កើតផ្នែកចំណុះមួយចំនួនតាមការចាំបាច់ ដើម្បីទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួល បទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។

– ចាត់តាំងសមាសភាពបន្ថែមទៅក្នុងក្រុមការងារបច្ចេកទេស។

– អញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ អ្នកជំនាញការជាតិ ឬអន្តរជាតិ ដើម្បីពិគ្រោះយោបល់ លើបញ្ហាណាមួយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន។

ប្រការ៤ -..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥ …នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួនត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

 

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print