រថយន្តដឹកឥដ្ឋបុករថយន្តកូរ៉ូឡាពីក្រោយរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលបង្ហាញទិសចរាចរណ៍បាក់អស់ពីរដេីម

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តហុីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿង​បេីកបរដោយបុរសម្នាក់មិនប្រយ័ត្ន​ បានជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាពីក្រោយ​ ធ្វេីឲ្យរថយន្តកូរ៉ូឡារេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលបង្ហាញទិសចរាចរណ៍បាត់អស់ពីរដើម កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២១៧(ចំការដូង)​ ក្នុងភូមិតាឡី​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុនោះគេឃើញបុរសម្នាក់បើករថយន្តម៉ាក​ កាមរីកូរ៉ូឡា​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-3652 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម​ ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3B -6458 ដែលដឹកឥដ្ឋឡេីងពេញរថយន្តធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុកគូទរថយន្តកូរ៉ូឡាពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉ូឡារេចង្កូតមកឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលបង្ហាញទិសចរាចរណ៍បាក់អស់ចំនួនពីរដេីមបន្ថែមទៀត ។ ចំណែករថយន្តដឹកឥដ្ឋបានបើករត់គេចរហូតទៅដល់ចំណុចស្តុបបាគូទើបប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញឃាត់បានប្រគល់មកឲ្យសមត្ថកិច្ចមូលដ្ឋានចរាចរណ៍ខណ្ឌដង្កោ ។

​ គួរបញ្ជាក់ថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ​ ដោយគ្រាន់តែខូចខាតបង្គោលបង្ហាញទិសដៅចរាចរណ៍​ចំនួនពីរដេីម និងរថយន្តកូរ៉ូឡាមួយគ្រឿងតែប៉ុណ្ណោះ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានចុះទៅដល់កន្លែងកើតហេតុដោយបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ធ្វើការវាស់វែងនិងស្ទូចយករថយន្តកូរ៉ូឡានឹងរថយន្តដឹកឥដ្ឋមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print