ក្មេងប្រុសស្រី៥នាក់ត្រូវខ្សែទឹក​កួច​ខ្លាំងបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មបំផុតខណៈចុះលេងទឹក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ ​វាជារឿងគួរឱ្យអណោចអធ័មបំផុតចំពោះក្មេងចំនួន៥នាក់ដែលបានបាត់បង់ជីវិតនេះបេី​យោង​តាមប្រភពព័ត៌មានពី​លោកសួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ បានឱ្យដឹងនៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​២០២១ថា៖​មាន ក្មេង​ប្រុស​ស្រី​ចំនួន​៥​នាក់​​ បា​ននាំ​គ្នា​ងូតទឹក​លេង​សប្បាយ នៅ​ត្រង់​នៅ​ចំណុច​ស្ពាន​អណ្តោត ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារបានលង់ស្លាប់។ ប៉ុន្តែក្មេងទាំង៥នាក់ខាងលើនេះមានវាសនារស់៤នាក់ដោយបានប្រជាពលរដ្ឋឃើញចេញទូកទៅជួយទាន់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​៤​និង០០នាទី​រសៀលថ្ងៃ​ទី​១៦ ខែកញ្ញាម្សិលមិញនេះ​ តែ​ចៃដន្យ​ត្រូវ​បាន​ចរន្តទឹក​ហូរ​នាំ​យក​ទៅ​ទាំង​៥​នាក់​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំ​គ្នា​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បាន​ក្មេង​ៗ​ចំនួន​៤​នាក់។ ចំណែកឯ​ក្មេង​ម្នាក់​ទៀត​បាន​លិច​បាត់​ចូល​ទៅ​ក្នុង​ព្រែក ដែល​គេ​សន្និដ្ឋាន​ថា ពិតជា​បានស្លាប់​។

លោក សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ គឺ​មាន​ក្រុម​ក្មេង​ប្រុស​ស្រី​ចំនួន៥​នាក់ ដែល​មាន​ដូច​ជា ៖

១- ឈ្មោះ នាង ស្រី​ដែ​ត ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ​,

២- ឈ្មោះ នាង លី​ឆេ​ង ភេទ​ប្រុស អាយុ​១១​ឆ្នាំ​,

៣-​ឈ្មោះ នាង ចាន់​លាភ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​,

៤- ឈ្មោះ នាង ចាន់​លាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ

ក្មេង​ៗ​ទាំង​៤​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា។

និង​៥- ឈ្មោះ គង់ ទី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​៥​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូច​ឆ្នា​រ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​នាំ​គ្នា​មក​ហែល​ទឹក​លេង​នៅ​ចំណុច​ខាងលើ ហើយ​ខណ​:​ពេល​ពួក​គាត់​ទាំង​៥​នាក់​នេះកំពុង​ហែល​លេង​ទឹក​នោះ ក៏​ស្រាប់តែ​មានឈ្មោះ នាង ចាន់​លាង ភេទ​ប្រុស អាយុ​៣​ឆ្នាំ ដែល​នៅ​តូច​ជាងគេ ត្រូវ​ទឹក​ហូរ​កួច​ប៉ើង​ចូល​ខ្សែទឹក​ហូរ​កួច​ខ្លាំង​ហើយ​ក៏​លិច​បាត់​តែ​ម្តង ។

លោកអធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ប្រាប់​បន្ត​ថា ដោយឡែក​ក្មេង​ៗ​បួន​នាក់​ទៀត​ដែល​ត្រូវជា​បងប្អូន​ទៅ​ងូតទឹក​ជាមួយ​គ្នា​នោះ បាន​នាំ​គ្នា​ទៅ​ជួយ ហើយ​ក៏​ត្រូវ​លង់​លិច​ទាំងអស់​គ្នា​តែ​ម្តង​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ផង​ដែរ ក៏​បាន​អ្នក​រត់​ទូកដ និង​អ្នក​នៅ​លើគោក​បានឃើញ ក៏​យក​ទូក​ចេញ និង​ហែល​ទៅ​ជួយ​សង្គ្រោះ​បាន​ចំនួន​៤​នាក់​វិញ ចំណែក​ម្នាក់​ទៀត​ឈ្មោះ នាង ស្រី​ដែ​ត ដែល​ធំ​ជាងគេ ក៏​ត្រូវ​លិច​បាត់​ខ្លួន​ទៅ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល​នោះ។ ប្រភពខាងលើបន្ត​ថា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ខាងលើ ដោយ​មាន​បងប្អូន​ក្រុម​គ្រួសារ ព្រមទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ដែន ដី កំពុង​មុជ​រាវរក​ដោយ​ទូក​ម៉ា​ស៊ី​ខ្យល់ និង​ស​ន្ទួ​ច​អូស​ត្រង់​ទីតាំង​ដែល​ក្មេង​រង​គ្រោះ​លង់ទឹក ហើយ​សកម្មភាព​នេះ​នៅ​តែ​បន្ត ទោះបីជា​ដល់​វេលា​យប់​ក៏​ដោយ លុះ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​រក​ឃើញ​សាកសព​ក្មេង​រង​គ្រោះ​។

បើ​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ បងប្អូន ក្រុម​គ្រួសារ និង​សមត្ថកិច្ច អាជ្ញាធរ​ដែនដី បាន​អះអាង​ថា សាកស​.ព​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ នាង ស្រី​ដែ​ត ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ក្រោយមក​ស​.​ព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារបាន បញ្ជាក់​ទៀត​ថា នេះ​ពិតជា​សំណាងល្អ ដែល​ចេះ​អ្នក​រត់​ទូកដ និង​អ្នក​ភូមិ​នៅ​លើ​ច្រាំង​បាន​ចោល​កន្ទុយភ្នែក​ឃើញ​ទាន់ រួច​ចេញ​ទៅ​ជួយ​សង្គ្រោះ​បាន​ចំនួន​៤​នាក់ បើ​ពុំនោះ​ទេ ក្មេង​ៗ​ទាំង​៥​នាក់​អាច​នឹង​ត្រូវ​លង់លង់ស្លាប់ទាំងអស់​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ​។

សមត្ថកិច្ចនិងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសឪពុកម្តាយក្មេងៗទាំងអស់សូមមានការប្រុងប្រយ័ត្នគ្រប់ពេលចំពោះកូនៗរបស់ខ្លួនដោយសាររដូវនេះទឹកឡើង៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print