អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងក្បែរស្ពានហង្ស(កោះពេជ្រ)​ ឃាត់មនុស្ស៧នាក់​ រួចបិទទីតាំងជាបណ្ដោះអាសន្ន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី៧នាក់​ដែលជាអ្នកមេីលការខុសត្រូវនិងជាអ្នកលេងហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងមជ្ឈមណ្ឌល​ ជីន​សុឺម៉ៅ​ ក្បែរស្ពានហង្ស​កោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ ។
​ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីនេះបានលួចលាក់បេីកលេងហ្គេមបាញ់ត្រីជាច្រេីនថ្ងៃ​ច្រើនខែមកហេីយ​ ទេីបតែនៅយប់ថ្ងៃទី១៧​ ខែកញ្ញា​ នេះ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានធ្វេីការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីអនុវត្តតាមនីតិវិធី​ច្បាប់​ ។ ចំណែកវត្ថុតាងទាំងប៉ុន្មាននៅក្នុងទីតាំងខាងលេី​ គឺអាជ្ញាធរបិទទ្វារចាក់សោទុកចោលជា​បណ្ដោះអាសន្ន​ ។
​ គួរបញ្ចាក់ផងដែរថា​ ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ​មិនត្រឹមតែបើកលេងខុសច្បាប់ប៉ុណ្ណោះទេ​ គឺថែមទាំងល្មេីសនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​ផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print