បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនើបបើកបត់ចូលបុរីបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងលឿនជាន់ហ្រ្វ័ងមិនជាប់បានជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូដួលខ្ទាតបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV-7392 បើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនមធ្យម
ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលក្នុងបុរី តែភ្លាមៗនោះមានបុរសម្នាក់បើកម៉ូតូសណ្តោងរ៊ឺុម៉កមិនមានស្លាកលេខដែលធ្វើដំណើរបញ្រ្ចាសទិសគ្នាក្នុងល្បឿនយ៉ាងលឿនមកដល់ជាន់ហ្រ្វ័ងមិនជាប់ក៏បានជ្រុលទៅបុករថយន្តPorsche ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនចូលក្នុងបុរីបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរ ណ៍បានចុះមកដល់ធ្វើការវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print