អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន រងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការខាតបង់របស់ក្រុមហ៊ុនThai Airways

ចែករំលែក៖

ការដែលអនុម័តទិញយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways លោកថាក់ស៊ីន រងការចោទប្រកាន់ថាបានបង្កឲ្យខាតបង់ទ្រង់ទ្រាយធំធ្វើឲ្យក្រុមហ៊ុននេះធ្លាក់ក្នុងការជំពាក់បំណុលយ៉ាងច្រើន។ គណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានបើកការស្រាវជ្រាវទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលបានអនុម័តឲ្យទិញយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Airbus មានតម្លៃជាង១,៧ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងពេលដែលលោកថាក់ស៊ីនកំពុងតែដឹកនាំប្រទេស។ ការដែលអនុម័តឱ្យទិញយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ទើបបណ្តាលឲ្យក្រុមហ៊ុននេះធ្លាក់ក្នុងសភាពខាតបង់យ៉ាងច្រើន និងធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលជាច្រើនរហូតមកទល់ពេលនេះ។ ជាក់ស្តែងក្នុងរយៈពេលចាប់ពីឆ្នាំ ២០០២-២០០៤ លោកថាក់ស៊ីន បានឯកភាពឲ្យទិញយន្តហោះ A340-500 និង A340-600 ប៉ុន្តែយន្តហោះនេះដំណើរការមិនមានប្រសិទ្ធភាពនោះឡើយ។ យន្តហោះខាងលើ ត្រូវបានប្រើប្រាស់សម្រាប់ហោះហើរផ្លូវឆ្ងាយពីទីក្រុងបាងកកទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងរយៈពេល៤ឆ្នាំនៃការហោះហើរផ្លូវវែង ក្រុមហ៊ុន Thai Airway បានខាតបង់ទឹកប្រាក់រហូតដល់ទៅ ៣៩,៨ ពាន់លានបាត (ប្រមាណ១,២ពាន់លានដុល្លារអាមេរិក)។ អ្នកដែលទទួលខុសត្រូវក្នងរឿងនេះ គឺលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងមនុស្ស៩នាក់ផ្សេងទៀតដែលជាអតីតមន្ត្រីក្នុងរដ្ឋាភិបាល ក្នុងនោះមានអតីតរដ្ឋមន្ត្រីចរាចរណ៍ដឹកជញ្ជូននិងឧស្សាហកម្ម អតីតអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai Airways …។ នៅក្នុងឆ្នាំ ២០០២-២០០៤ គណៈរដ្ឋមន្ត្រីរបស់លោកថាក់ស៊ីន បានអនុម័តទិញយន្តហោះដឹកអ្នកដំណើរ១០គ្រឿង ប្រភេទ A340 មានតម្លៃរហូតដល់ទៅ១,៧ពាន់លានដុល្លារ។ នៅពេលនេះ បណ្តាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានផ្អាកដំណើរការ ហើយបានប្រកាសលក់យន្តហោះវិញ។ ក្រុមហ៊ុនអាកាសចរណ៍បានខាតបង់ប្រាក់ ៨០០លានដុល្លារ ៕ដោយ៖ធីរីណា

...

រូបថត៖Getty.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print