ផ្ទុះកំប៉ុងហ្គាស​ផ្ទះជួសជុលម៉ូតូ​ បណ្ដាល​ឱ្យ​ឆេះអស់ទាំងស្រុង ប៉ុន្តែមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង​ ១រសៀល​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ​ តាមបណ្តោយផ្លូវជាតិលេខ១​ ភូមិជ្រោយអំពិល២​ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានឱ្យដឹងទៀតថា​ ម្ចាស់ទីតាំងឈ្មោះ​ អ៉ិត​ សាវឿន​​ ភេទប្រុស​ អាយុ​ ៤៤ឆ្នាំ​ មុខរបរ​ ជាងជួសជុលម៉ូតូ ចំពោះមូលហេតុ​នៃការឆាបឆេះ​ ផ្ទុះកំប៉ុងហ្គាស​។

ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ ថ្មប្រក់ស័ង្កសី ដែលមានទំហំ​ ៤.៥ម៉ែត្រ x ៩ម៉ែត្រ​ ឆេះអស់ទាំងស្រុង នឹងសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

លោកប្រធាននាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ បានបន្ថែមថា​សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៥ឡាន ស្មើរ​ ២០ម៉ែត្រគូប,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្តសាលាខណ្ឌច្បារអំពៅ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ២ម៉ែត្រគូប​,​ រថយន្តរបស់បុរី​ ប៉េង​ ហួត​ បឹងស្នោ​ ចំនួ​ន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១៦ម៉ែត្រគូប​ និងរថយន្ត​របស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៣និង៣០នាទីរសៀល​នាថ្ងៃដដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print