កម្លាំង​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៖​ បញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់​ ទៅអយ្យការអមសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានឱ្យដឹងថា​ កម្លាំង​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់​ ទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ​ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។

បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។​ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print