អាជ្ញាធរ និងសមត្ថកិច្ច បានដឹកជញ្ជូនក្មួយៗកុមារ អាយុ១២ ដល់ក្រោម១៨ ឆ្នាំ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ នៅតបន់បឹងជង្រុកតេជោឈ្នះ=ឈ្នះ ទៅទទួលវ៉ាក់សាំងដូសទី២

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, ផ្តើមចេញពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , លោក អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, លោក យ៉ាង គឹមហ៊ុយ សប្បុរសជន និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៃស្រុកម៉ាឡៃ ។
ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ
លោក សុខ ពេញណន អភិបាលរងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងលោកតាំង ប៉ុនហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ , លោក ជុំ វណ្ណៈ មេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែលគោក៨១៥ , លោកមេប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ និងក្រុមការងារតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ បានដឹកជញ្ជូនក្មួយៗកុមារ អាយុ១២ ដល់ក្រោម១៨ ឆ្នាំ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ នៅតបន់បឹងជង្រុកតេជោឈ្នះឈ្នះ ទៅទទួលវ៉ាក់សាំងដូសទី២ នៅមណ្ឌលសុខភាពទួលពង្រ ក្រោមការឧបត្ថម្ភមធ្យោបាយដឹកជញ្ជូនរថយន្តធំចំនួន២គ្រឿង ពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បោន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តាមរយៈការស្នើសុំរបស់លោកយ៉ាង គឹមហ៊ុយ។
លោកយ៉ាង គឹមហ៊ុយ ក៏បានឧបត្ថម្ភអាហារសម្រន់ដល់ក្មួយៗ និងក្រុមការងារ នូវនំបុ័ង និងទឹកបរិសុទ្ធផងដែរ។

សូមបញ្ជាក់ថា, ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាលក្មួយៗ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ប៉ាន់ខែម ប៉ុនថន , អាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងក្រុមការងារបឹងជង្រុកទាំងអស់ដែលជានិច្ចកាលតែងផ្តល់ភាពកក់ក្តៅ គិតសុខទុក្ខពួកគាត់គ្រប់កាលៈទេសៈ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print