​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តូ​ក្យូ​ជប៉ុន​ ត្រៀម​ចុះ​MOU​នៅ​ពាក់កណ្ដាល​ខែមេសា​ ដើម្បី​បន្ដ​អនុវត្ដ​គម្រោង​ដែល​បាន​គ្រោងទុក​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោម​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវការ​ អស់​រយៈពេល​មួ​យស​ប្ដា​ហ៍​ នៅ​ប្រទេស​ជប៉ុន​ របស់​គណៈប្រតិភូ​ សាលា​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិ​ បាល​រាជធានី​ភ្នំពេញ​ ទីក្រុង​គី​តា​គ្យូ​ស្យ៊ូ​ ដើម្បី​ចុះ​MOU​ ក្នុង​កិច្ច​ព្រៀម​ព្រៀង​ សហ​ប្រតិបត្ដិ​ ការ​ អភិវឌ្ឍន៍​ ទីក្រុង​ឲ្យ​មាន​ភាព​រីក​ចម្រើន​ រួច​មក​ ហើយ​បន្ដ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​ ដើម្បី​ ត្រៀម​បន្ដ​ចុះ​MOU​ លើ​កិច្ច​សហប្រតិបត្ដិការ​ អភិវឌ្ឍន៍​ ដូច​គ្នា​នេះ​ នៅ​រាជធានី​ភ្នំពេញ​បន្ដ​ទៀត​ នៅ​ពាក់កណ្ដាល​ខែមេសា​ នេះ​បើ​តាម​ការ​ បញ្ជាក់​ឲ្យ​ដឹង​ពី​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ក្នុង​ពេញ​ដំណើរ​និវត្ដ​មក​ដល់​ អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ នា​រាត្រី​ថ្ងៃ​ទី​៣០​ មីនា​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​៖​ នៅ​ក្នុង​ដំណើរ​ ទស្សនកិច្ច​ តប​តាម​ការ​អញ្ជើញ​ ជា​ផ្លូវការ​ របស់​ អភិបាល​ទីក្រុង​ តា​គ្យូ​ស្ស៊ូ​ ប្រទេស​ជប៉ុន​ រយៈពេល​មួយ​ ស​ប្ដា​ហ៍​ នេះ​ បញ្ចប់​រួម​មក​ គណៈ​ប្រ​តិ​ភិ​សាលា​រាជធានី​ភ្នំពេញ​យើង​ ដោយ​បាន​ទទួល​នូវ​ល​ទ្ឋិ​ផល​ជា​ផ្លែផ្កា​ រួម​មាន​៖​ ១-​ការ​បង្កើត​ក្រុមការងារ​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តូ​ក្យូ​ ដើម្បី​រៀបចំ​ឯកសារ​ឈាន​ទៅ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​ចង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​ទីក្រុង​ទាំង​ពីរ​នៅ​ពាក់កណ្ដាល​ខែមេសា​នេះ​ ។​ ទី​២-​ ទីក្រុង​ភ្នំពេញ​ត្រៀម​ទទួល​ រថយន្តក្រុង​ ចំនួន​១៨០​ គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ និង​ត្រូវ​បាន​អនុម័ត​យល់ព្រម​ ជា​ផ្លូវការ​ឆាប់ៗ​ខាង​មុខ​នេះ​ ដែល​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ខ្សែ​រត់​បន្ថែម​ទៀត​ ទៅ​តាម​ប្លង់​គោល​ដឹក​ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ទី​ ៣-​ ជប៉ុន​គេ​និង​រៀបចំ​ដាក់​អ្នកជំនាញ​ ដើម្បី​វិនិយោគ​ការ​គ្រប់គ្រង​សំរាម​ ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដោយ​អាច​កែ​ច្នៃ​បានជា​ជី​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​មាន​ ប្រ​យោ​ជ​ន៏​ ជា​ពិសេស​ទឹក​ស្អុយ​ ដែល​អាច​កែ​ច្នៃ​បាន​យ៉ាង​ស្អាត​ជា​អតិបរមា​ ល្អ​ស្ទើរតែ​១០០%​ យក​មក​ប្រើប្រាស់​បាន​ មុន​និង​បញ្ចេញ​ចូល​ក្នុង​ស្ទឹង​ ទន្លេ​ ឬ​ សមុទ្រ​ ហើយ​យើង​ នឹង​បន្ដ​រៀនសូត្រ​ពី​គេ​ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ដោយ​ ខ្លួនឯង​ នៅ​កម្ពុជា​ និង​ទី​៤-​ យើង​ត្រៀម​ លក្ខណៈ​ សហការ​ជា​និច្ច​ រាល់​គម្រោង​ ដូច​អ្វី​ ដែល​យើង​ក្នុង​ការ​ចង​សម្ព័​ន្ឋ​ភាព​ទីក្រុង​រវាង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ​នោះ​ព្រោះ​ នេះ​ ជា​មោទនភាព​មួយ​របស់​រាជធានី​ភ្នំពេញ​ ជាមួយ​ទីក្រុង​ គី​តា​គ្យូ​ស្យ៊ូ​ និង​ទីក្រុង​តូ​ក្យូ​ ជប៉ុន​ ហើយក៍​ជា​លើក​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ជប៉ុន​ ដែល​បាន​ភ្ជាប់​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ ផង​ដែរ​ ៕​

image_3

image_2

image_1

image

image_5

image_4

ដោយ៖ សំរិត​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print