ខឹង​តា​ចាស់​ថា​ឲ្យ​ពេល​ផឹក​តែ​ ផ្ទុះ​កំហឹង​យក​កែវ​វាយ​ក្បាល​តា​ចាស់​ក្នុង​វត្ត​រហូត​ដល់​ស្លាប់​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ តា​ចាស់​ម្នាក់​ដែល​ជា​អ្នកបម្រើ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ ត្រូវ​បុរស​ម្នាក់​យក​កែវ​ វាយ​សំពង​មក​លើ​ក្បាល​ក្នុង​ពេល​កំពុង​ផឹក​តែ​ជាមួយ​គ្នា​ បណ្តាល​អោយរ​បួស​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​និង​បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣០​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​វត្ត​សិរី​វត្ត​នា​រាម​ ក្នុងភូមិ​ឯលិច​ ឃុំ​ច្រ​ណូ​ក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ផង់​ ស៊ី​ណេ​ង​ ភេទ​ប្រុស​ អាយុ​ ៤៤​ឆ្នាំ​ ចំណែក​ឯកជន​រង​គ្រោះ​ មានឈ្មោះ​ ស្រី​ ឈ​ន​ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​រស់នៅ​ក្នុងភូមិ​ខាងលើ​ជាមួយ​គ្នា​ ។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​ជា​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុង​វត្ត​នេះ​បាន​អង្គុយ​ផឹក​តែ​ ហើយ​ពេល​ជនសង្ស័យ​ក៍បាន​ដើរ​ចូល​ទៅ​ផឹក​តែ​ជាមួយ​គ្នា​ស្រាប់តែ​មួយសន្ទុះ​ក៍​ឮ​សម្លេង​ខ្លាំង​ដែល​ជា​សម្លេង​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ទាស់​សំដី​គ្នា​ ពេល​នោះ​ជ​សង្ស័យ​ក៍​ទាញ​កែវ​ដែល​នៅ​ក្បែរ​នោះ​មក​វាយ​សន្ធាប់​មក​លើ​ជន​រង​គ្រោះ​ក្បាល​ បណ្តាល​អោយរង​បួស​ធ្ងន់​និង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​តែ​ម្តង។

​ ក្រោយ​ពេល​កើតហេតុ​ជនរ​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ហើយ​ត្រូវ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១២​យប់​ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ ៕​

20160331_111958

20160331_111457

20160331_111132

20160331_111415

ដោយ៖ ច​ន្ថា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print