​ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់​ព​ន្ធ័​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ក្រុង​បា​វិត​

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បា​វិត​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៩​ ខែមីនា​ឆ្នាំ​២០១៦​ នៅផ្ទះ​ជួល​បន្ទប់​លេខ​២​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ថា​ ជនសង្ស័យ​មានឈ្មោះ​ចិន​ វង្ស​សា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូ​មិច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ និង​ឈ្មោះ​ សេក​ សុធា​រី​ ភេទ​ស្រី​ អាយុ​ ២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ តា​ពៅ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ហើយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​៩​កញ្ចប់​តូច​ និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។​

​ប្រភព​បន្ត​ថា​ ដោយ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ទើប​កំលាំង​បាន​ស្រាវជ្រាវ​នៅផ្ទះ​ជួល​បន្ទប់​លេខ​២​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ដែល​មាន​ម្ចាស់​ឈ្មោះ​ សេក​ ឡង​ឌី​ភេទ​ប្រុស​ អាយុ​៣៧​ ឆ្នាំ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​តែ​ម្ដង​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​ ច្បាប់​ ៕​

Untitled-1 copy

ដោយ៖ យឹ​ម​ សុ​ថា​ន​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print