មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់និង៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនៅស្រុកបកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅមុខវាលស្រែលោកហាក់សុភា តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅចំណុចភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីកងរាជអាវុធហត្ថមូលដ្ឋានស្រុកបរកែវថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះបង្កឡើងដោយខ្លួនឯងម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Y-0094 ដែលមានអ្នកបើកបរឈ្មោះយូ គឹមយុត ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី(ស្លាប់) ។ ចំណែកអ្នករួមដំណើរឈ្មោះវាំង ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយអ្នកបើកបរ(ស្លាប់) និងឈ្មោះរិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់ ព្រមទាំងមនុស្សប្រុសស្រី៩នាក់ទៀតរងរបួសស្រាលរណូករណែលពេញផ្លូវ អ្នកទាំងអស់នោះរស់ភូមិ-ឃុំជាមួយអ្នកបើកបរខាងលើ។

សមត្ថកិច្ចបានប្រាប់ថា មូលហេតុជនរងគ្រោះទាំងអស់គ្នាបានបើករថយន្តទៅសីុការគេនៅភូមិ កែងសាន់ ហើយវាក់និងម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ជាន់ហ្រ្វាំងបោកធ្លាក់ផ្លូវតែម្តង ប៉ុន្តែមិនបង្កឲ្យអ្នកជិះម៉ូតូគ្រោះថ្នាក់នោះឡើយ។

សមត្ថកិច្ចកងរាជអាវុធហត្ថនិងសមត្ថកិច្ចនគរបាលជំនាញស្រុកបរកែវក៏ប្រគល់សាកសពទាំង២នាក់ឲ្យទៅក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសមត្ថកិច្ចក៏បានអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីដោះស្រាយជាក្រោយ៕

20160331002325

20160331002329

20160331002325 (2)

20160331002325 (1)

20160331002326

20160331002459

20160331002500

ដោយ៖ វុទ្ធឦសាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print