សង្គ្រាមស៊ីវិលធ្វើឲ្យស៊ីរីខាតបង់ទឹកប្រាក់​២០០ពាន់លានដុល្លារ

ចែករំលែក៖

ក្នុងរយៈពេល​៥ឆ្នាំនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យប្រទេសនេះ​ត្រូវខាតបង់​ទឹក​ប្រាក់រហូតដល់ទៅ​២០០ពាន់លានដុល្លារអាមេរិក និងសម្លាប់មនុស្សរហូតដល់ទៅជាង​២៥០ពាន់នាក់។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន​RIA novosti ប្រធានាធិបតីស៊ីរីលោក​បាសាអាល​អាសាដបញ្ជាក់ថា ៈក្នុងរយៈពេល​៥ឆ្នាំនៃសង្គ្រាម សេដ្ឋកិច្ចក្នុងប្រទេសរបស់​លោកត្រូវ​បាត់​បង់​រហូតដល់់ទៅ​ជាង​២០០ពាន់លានដុល្លារ។

មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា​«បញ្ហាសេដ្ឋកិច្ច អាចដោះស្រាយបានភ្លាមៗពេលដែលស្ថានភាពនៅក្នុងប្រទេសស៊ីរីមានស្ថិរភាព សន្តិសុខ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រូវការពេលវេលាយូរ។​ តាមប្រសាសន៍របស់លោកអាលអាសាដ ស្ថានភាពនៅក្នុងប្រទេសល្អប្រសើរនោះជនភៀសខ្លួនស៊ីរី ក៏នឹងវិលត្រឡប់​មកប្រទេស​វិញផងដែរ។

មូលហេតុដែលបណ្តាលឲ្យមានការភៀសខ្លួនជាទ្រង់ទ្រាយធំ មិនត្រឹមតែការវាយ​ប្រហារ​ភេរវកម្មនោះឡើយ គឺបញ្ហាសន្តិសុខនៅក្នុងប្រទេសជាចំបង។ មួយវិញទៀត ការដែលប្រទេសលោកខាងលិចបានអនុម័តដាក់ទណ្ឌកម្មទៅលើស៊ីរីក៏ជាមូលហេតុជម្រុញឲ្យមានជនភៀសខ្លួនកាន់តែច្រើនឡើង។

ទូរទស្សន៍​ជាតិ​ស៊ីរី​ បាន​ផ្សាយ​ថា ​ទីក្រុង​បូរាណ​ប៉ាល់មៀរ ​បាន​រំដោះ​មកវិញ​ទាំង​ស្រុង​ហើយ​ ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ ដោយ​ឡែក​ក្រុម​អ្នក​សង្កេតការ​សិទ្ធិ​មនុស្ស ​​បាន​ផ្តល់​ដំណឹង​ថា ​ការ​ប្រយុទ្ធ​នៅ​មិន​ទាន់​ស្ងាត់​គ្រាប់​នៅ​ឡើយ​ទេ ​ដោយសារ​គេ​នៅ​តែ​ឮ​សូរ​សំឡេង​បាញ់​បោះ ​នៅ​​ភាគ​ខាងកើត​ តំបន់​ប៉ាល់មៀរ​នៅឡើយ។ តែយ៉ាង​ណាក៏​ដោយ ​ក្រុម​ឧទ្ទាម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ដកថយ​ចេញ​ពី​តំបន់​នេះ​ស្ទើរតែ​ទាំង​អស់​ហើយ​ ដោយ​ពួក​វា​បាន​រត់គេច​ទៅ​ទិស​ខាង​កើត។

យោង​តាម​ប្រសាសន៍​លោក​Rami Abdoulrahman ​ ប្រធាន​អ្នក​សង្កេតការ​សិទ្ធិ​មនុស្ស ​បាន​ឲ្យ​ដឹង​ថា​នៅ​សមរភូមិ​ប៉ាល់មៀរ​នេះ ​ ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ស្លាប់​មនុស្ស​អស់​៤០០​នាក់ ​ហើយ​ចំណែក​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​វិញ ​មាន​ស្លាប់​ប្រមាណ​ជា​១៨០​នាក់។ នេះ​គឺ​ជា​ការ​បាត់បង់​កម្លាំង​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ទេ ​ សម្រាប់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​បាន​បាត់បង់​កម្លាំង​ភ្លាមៗ ​ដល់ទៅ​៤០០​នាក់​ នៅ​សមរភូមិ​តែមួយ​ដូច្នេះ។ ជោគ​ជ័យ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​គឺ​មួយ​ផ្នែក​ធំ​បាន​មក ​ដោយសារ​តែ​ជំនួយ​ទាហាន​អាកាស​រុស្ស៊ី ​ដែល​បាន​ជួយ​ទំលាក់​គ្រាប់​បែក​ប្រហែល​ជា​១៥០​គ្រាប់​ ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​ចុងក្រោយ​នេះ។

សូម​បញ្ជាក់​ថា ​ វាសនា​ទីក្រុង​ប៉ាល់មៀរ ​ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដែល​ទីក្រុង​បូរាណ​នេះ​ ត្រូវ​បាន​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​វាយ​យក​បាន ​កាល​ពី​​ខែ​ឧសភា ​ឆ្នាំ​២០១៥។ ទីក្រុង​នេះ ​ មាន​ប្រាសាទ​បូរាណ​ជា​ច្រើន ​តាម​បែប​រចនាបទ​ក្រិក​ រ៉ូម៉ាំង ​ដែល​មាន​ចំណាស់​ជាច្រើន​សតវត្ស​មុន​គ្រឹស្ត​សករាជ​ទៅទៀត។ ទីក្រុង​នេះ ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ​មនុស្សជាតិ​ ដោយ​អង្គការ​យូណេស្កូ​ផងដែរ។ ការ​បាញ់ផ្លោង ​ទំលាក់​គ្រាប់បែក​ រួម​ទាំង​ការ​គាស់​កកាយ ​យក​រូប​ចម្លាក់​ទៅ​លក់​ដោយ​ខុសច្បាប់ ​បាន​បំផ្លាញ​ទីក្រុង​នេះ​យ៉ាង​ដំណំ។

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print