ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន គឺជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយភាពឈ្លាសវៃ ទម្រាំកម្ពុជាទទួលបាននូវសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ គឺសម្ដេចបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ សូម្បីតែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានខិតខំប្រឹងប្រែង ឈានដល់កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១៤,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សូមបញ្ជាក់ថា, នៅក្នុងសន្និសីទកាសែតកន្លងទៅ នៅឯវិមានសន្តិភាព នាយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ គឺសម្តេចតេជោ ហ៊ុនសែន វាយប្រហារក្រុមប្រឆាំង ចំៗកៅឪ ឲ្យបាក់មុខបំផុត ! ដោយសម្តេចមានប្រសាសន៍ថា, ខ្ញុំអត់មែនHakeចូលទេ ! ប៉ុន្តែនៅកន្លែងណាក៏មានផ្ទៃក្នុងរបស់ខ្ញុំបញ្ជូនកូនមកឲ្យខ្ញុំដែរ ! ខ្ញុំគ្មានពេល ! ខ្ញុំឲ្យសហការីរបស់ខ្ញុំ ដើម្បីថតសំឡេងទុក ! ថតរូបទុកទៅ ! ខ្ញុំមិនមែនHakeចូលទេ ហើយនេះក៏មិនមែនជាបញ្ហាឯកជនទេ រំលោភសិទ្ធិឯកជនទេ ! ពីព្រោះអ្នកឯងនិយាយទាក់ទងពីរឿងជាតិ រឿងប្រឆាំងជាមួយជាតិ , ខ្ញុំមានសិទ្ធិចូលតើ បើអ្នកឯងសាហាយស្មន់ជាមួយគ្នា កំពុងតែសាហាយស្មន់ជាមួយគ្នាតាមZoom អាហ្នឹងខ្ញុំអត់ចូលទេ ! ទៅឆាឆៅទេ អាហ្នឹងជាសិទ្ធិឯកជនរបស់អ្នកឯង ប៉ុន្តែអាហ្នឹងអ្នកឯងកំពុងពិភាក្សាពង្រឹងកម្លាំងនៅទីក្រុងភ្នំពេញ ។ ខ្ញុំអង្គុយស្ដាប់មួយសន្ទុះទៅហើយតើ ហើយអាខ្លឹមសារទាំងស្រុង មានមួយផ្សេង ហើយអាខ្លឹមសារខ្លីឃើញខ្ញុំថតខ្លួនឯង ! ។
សម្តេចថ្លែងបន្តថា, ខ្ញុំបញ្ជូនទៅអាខ្លឹមសារខ្លី តែអាខ្លឹមសារចាស់នោះ និយាយយូរក្រែលហើយ មានស្អីទៀត ? ខ្ញុំចូលទៅដោយមានPaaswood មានលេខកូដត្រឹមត្រូវ មិនមែនHakeចូលទេ ហើយមិនមែនរំលោភសិទ្ធិឯកជនទេ អ្នកឯងនិយាយពីរឿងជាតិ អ្នកឯងនិយាយពីរឿងបំផ្លាញជាតិ ។
សូមបញ្ជាក់ផងដែរថា, មួយរយៈនេះឃើញថាក្រុមប្រឆាំងកំពុងតែបាក់ស្លាប ប្រហែលជាអស់កលល្បិចក្នុងការប្រមូលលុយពីបរទេសសម្រាប់បក្ខពួករបស់ខ្លួន។
ដោយឡែកលោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកសូមជម្រាបជូនថា៖
អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចក្នុងការត្រួតពិនិត្យបទល្មើស កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង!
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា, អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់!
មធ្យោបាយប្រមូលភ័ស្តុតាងពីជនល្មើស តាមរយៈការស្តាប់តាមទូរស័ព្ទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានអនុញ្ញាតដោយអនុលោមតាមច្បាប់! ៕
ដោយ, សុខ ខេមរា