ខេត្តសៀមរាប, លិខិតបង្គាប់ការ ស្តីពីការបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប។
ត្រូវបានបង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហា សុខភាពផ្សេងៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុង ភូមិសាស្ត្រខេត្តសៀមរាប ចំនួន៦ ក្រុមដូចខាងក្រោម៖
ក្រុមទី១. មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប, ក្រុមទី២. មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,
ក្រុមទី៣, ក្រុមការិយាល័យប្រតិបត្តិស្រុកសូត្រនិគម , ក្រុមទី៤ ក្រុមការិយាល័យប្រតិបត្តិក្រឡាញ់ ,
ក្រុមទី៥ ក្រុមការិយាល័យប្រតិបត្តិស្រុកអង្គរជុំ, និងក្រុមទី៦ ការិយាល័យប្រតិបត្តិស្រុកសៀមរាប។
ក្រុមការងារខាងលើនេះមានតួនាទីភារកិច្ច ដូចខាងក្រោម៖
– សម្របសម្រួលផ្ដល់ព័ត៌មានទូទៅ ជូនប្រជាពលរដ្ឋ និងសាធារណៈជនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងភូមិសាស្ត្រខេត្តសៀមរាប
– ណែនាំ និងផ្តល់ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធីព្យាបាលជំងឺកូវីដ-១៩ នៅ តាមផ្ទះ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឱ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការនានាដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន
– សម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ
– អនុវត្តតួនាទីភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ របស់សុខាភិបាល
-លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ចប់ភារកិច្ច៕
ដោយ, សិលា